
សិល្បៈ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកចាត់ការទូទៅ លោក Keisuke Honda សម្រាប់ការចូលរួមចំណែក ចំណាយពេលវេលាផ្ទាល់ខ្លួន និងខិតខំប្រឹងប្រែងជាមួយក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ” នាពេលកន្លងមក ពោលគឺចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០២៣ នេះ ដោយការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ គឺជាការប្រកួតចុងក្រោយរបស់លោក ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា “ឈុតធំ”។
លោក Keisuke Honda នឹងបន្តភារ:កិច្ចរបស់ខ្លួនក្នុងបេសកកម្មចុងក្រោយ ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា “អាយុក្រោម ២២ឆ្នាំ” ដែលគ្រោងនឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅក្នុងខែកុម្ភៈ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA Games នៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ការណែនាំនឹងសារផ្ដាំផ្ញើចុងក្រោយរបស់លោក Keisuke Honda ទៅកាន់ក្រុមកីឡាករជម្រើសជាតិកម្ពុជាឈុតធំ ក្រោយចប់ភារកិច្ចក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដោយលោក Keisuke Honda នៅសល់តែបេសកកម្មជាមួយយុវជន ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម 2023 ។
គ្រូបង្វឹករូបនេះក៏បាននិយាយទាំងអួលដើមកនៅចំពោះមុខក្រុមគោព្រៃកម្ពុជាថា៖ «ខ្ញុំសង្ឃឹមថាបានឃើញកម្ពុជាលេងនៅ World Cup មុនពេលដែលខ្ញុំបាត់បង់ជីវិត»៕




