
សិល្បៈ
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនដល់ដល់សិស្សានុសិស្ស និងអាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ ឱ្យបានជ្រាបថា សាកលវិទ្យាល័យភូមិន្ទកសិកម្មសូមផ្ដល់ជូនអាហារូបករណ៍ដល់សិស្សនិទ្ទេស A គ្រប់រូបឱ្យចូលសិក្សាជាមួយនឹងការឧបត្ថម្ភគាំទ្រផ្សេងជាច្រើន ដូចខាងក្រោមនេះ៖
– ទទួលបានការសិក្សារយៈពេល ៤ ឆ្នាំពេញ លើមុខជំនាញណាមួយដែលចង់សិក្សា ដោយឥតគិតថ្លៃ
– ទទួលបានការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដោយឥតគិតថ្លៃ រយៈពេល ៤ ឆ្នាំ
– ទទួលបានជំនួយឧបត្ថម្ភបន្ថែម សម្រាប់ការស្នាក់នៅ ក្នុងរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រ ៤ ឆ្នាំ
– សាកលវិទ្យាល័យនឹងជួយរកការងារធ្វើក្រៅម៉ោងសិក្សាជូននិស្សិត ប្រសិនត្រូវការ
– ទទួលបានឱកាសហាត់ការនៅកសិដ្ឋាន ឬ ក្រុមហ៊ុនទាំងក្នុងស្រុក និង នៅបរទេស ក្នុងពេលសិក្សា
– សាកលវិទ្យាល័យនឹងជួយសម្រួលរកការងារធ្វើជូន ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
– ករណីការសិក្សាថ្នាក់បរិញ្ញាបានទទួលចំណាត់ថ្នាក់ល្អ សាកលវិទ្យាល័យនឹងជួយរកអាហារូបករណ៍ បន្តការសិក្សាថ្នាក់បរិញ្ញាជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឬ សាកលវិទ្យាល័យដៃគូនៅបរទេស។
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម ៖




