
សង្គម
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីសុខៗឃើញតារាសម្តែងសាច់សខ្ចី សេង សុខឃីម បានសម្រេចដូរឈ្មោះរបស់ខ្លួនដែលធ្វើឱ្យអ្នកលេងបណ្តាញ សង្គមមានការងឿងឆ្ងល់គ្រប់គ្នាហើយក៏ចង់ដឹងថាអ្វីជាមូលហេតុឱ្យតារាសម្តែងរូបនេះដូរឈ្មោះថ្មីបែបនេះ ។
មួយរយៈចុងក្រោយនេះតារាសម្តែងកូនមួយ សេង សុខឃីម មានបញ្ហាផ្ទួនៗ ដូចជាត្រូវបែកស្នេហ៍ពី នាយចឺម ហើយថែមទាំងមានរឿងរ៉ាវជាមួយតារា ចម្រៀង មាស នីតា រហូតដល់ថ្នាក់ប្តឹងផ្តល់ថែមទៀត។ក្រោយពីស្ងប់ស្ងាត់មួយ រយៈស្រាប់តែថ្មីៗនេះ សេង សុខឃីម បានបង្ហោះសាររៀបរាប់ថា៖
«នាងខ្ញុំសុំ ប្រកាសជាផ្លូវការថានាងខ្ញុំដូរឈ្មោះពី សេង សុខឃីម មកឈ្មោះ សុខ ទីយ៉ា វិញចឹងសុំពុកម៉ែបងប្អូននិងfanនាងខ្ញុំទាំងអស់គ្នាបើសិនជួបខ្ញុំនៅខាងក្រៅ ហៅនាងខ្ញុំយ៉ា ព្រោះឈ្មោះចាស់វាមិនល្អសុំអរគុណបងប្អូនទាំងអស់គ្នា»។
ការប្រកាសដូរឈ្មោះពី សេង សុខឃីម មក សុខ ទីយ៉ា នោះបានធ្វើឱ្យអ្នកគាំទ្រ អតីតគូស្នេហ៍ នាយចឺម មានការលើកសរសើរថាឈ្មោះនេះពីរោះសមនឹង អាយដលណាស់ ។ខ្លះថាស្រីស្អាតដាក់ឈ្មោះអ្វីក៏សមដែរ ។ ទោះជាបញ្ជាក់ថា បានដូរឈ្មោះថ្មី សុខ ទីយ៉ា ក្តី តែឈ្មោះជាផ្លូវការនៅតែ សេង សុខឃីម ដដែល ព្រោះការដូរឈ្មោះថ្មីមានលក្ខណៈសាំញ៉ាំច្រើនត្រូវទៅដូរនៅតុលាការថែមទៀត។
មិនមែនមានតែ សេង សុខឃីម ទេ កន្លងមកមានតារាជាច្រើនបានសម្រេច ដូរឈ្មោះដែលមានដូចជាពិធីការិនី ហេង ផាន់ណា ដូរមក ហេង កែវនីតា ឃឹម ចរិយា ដូរមក ឃឹម រីយ៉ា និង យក់ ថិតរដ្ឋា ដូរមកឈ្មោះ ស្រីនីន ជាដើម ៕










