
សង្គម
ទោះមមាញឹកនៅក្នុងការងារ ជាពិសេសដំណាច់ឆ្នាំក៏ពិតមែន តែគេសង្កេតឃើញតារាបីគូ បានធីបចោលឱកាសមាសទាំងនេះដោយសុខចិត្តនាំក្រុមគ្រួសារទៅលំហែនៅបរទេសយ៉ាង រីករាយនិងពោរពេញទៅដោយក្តីសុខជាខ្លាំង ។ ចង់ដឹងថាពួកគេជាតារារូបណាទៅទស្សនា ទាំងអស់គ្នា ។
អ្នកនាង គង់ សុជាតិ និងស្វាមីលោក ជា វិបុល ៖ សម្រាប់ឱកាសនេះអ្នកនាង គង់ សុជាតិ និង ស្វាមីរួមទាំងកូនៗបាននាំគ្នាទៅកម្សាន្តនៅប្រទេសវៀតណាមយ៉ាងរីករាយ។ មិនខុសពីសព្វ ដងឡើយប្តីប្រពន្ធមួយគូនេះបានចែករំលែករូបភាពនៅក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារនៅប្រទេសវៀតណាមនៅតាមបណ្តាញសង្គមជូនដល់អ្នកគាំទ្រ។ មានការសរសើរថាទោះ រៀបការច្រើនឆ្នាំ តែជីវិតគូប្តីប្រពន្ធអ្នកសិល្បៈរូបនេះកាន់តែស្អិតរមួតនិងស៊ីជម្រៅមិនចាញ់ គូស្នេហ៍ថ្មីថ្មោងវ័យក្មេងនោះទេ ។
ដោយឡែកតារាសម្តែង គង់ ចាន់ស្រីមុំ និងស្វាមីលោក សីហា ឯណេះវិញក៏មិនអន់ប៉ុន្មានដែរ ប្តីប្រពន្ធហាយសូរមួយគូនេះបានបណ្តើរកូនស្រីជាទីស្រឡាញ់ ម៉ូ ម៉ូ ទៅដើរកម្សាន្តនៅទឹកដី នៃប្រទេសជប៉ុនដែលឃើញហើយពិតជាពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង។ មិនមានអ្វី ប្លែកទេជាញយដង គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារតែងទៅដើរលេងនៅក្រៅប្រទេសយ៉ាង ហ៊ឺហាហើយ ស្ទីលនៃការតែងខ្លួនរបស់នាងក៏ឡូយឆាយមិនធម្មតាដែរ ។ នាងត្រូវបានគេចាត់ ទុកជាសិល្បការិនីដែលចាយជីវិតអភិជនមិនចាញ់តារានៅប្រទេសជិតខាងនោះទេ ។
សម្រាប់តារាចម្រៀង សួស វីសា ឯណេះវិញក៏បានបណ្តើរស្វាមីលោក ថមមី និងកូនស្រី ចេននី ទៅកម្សាន្តនៅប្រទេសសិង្ហបុរីជាលក្ខណៈគ្រួសារនឹងឆ្លងឆ្នាំនៅទីនោះយ៉ាងរីករាយ អត់ខ្វល់នៅក្នុងការកើបប្រាក់នាឱកាសឆ្លងឆ្នាំសកលដែលទើបកន្លងទៅ ថ្មីៗនេះឡើយ។
មានការសង្ស័យថាប្តីប្រពន្ធមួយគូនេះអាចនឹងមានដំណឹងល្អ ខណៈកន្លងមក លោក ថមមី តែងនិយាយថាចង់បានកូនទីពីរ ។ អ្វីដែលកត់សម្គាល់គ្រួសារតារាចម្រៀងមួយ គូនេះក៏មាន ភាគជោគជ័យមិនធម្មតាដែរទាំងជីវិតស្នេហា ជំនួញ ជាពិសេសការងារសិល្បៈតែម្តង ដែល ពេលនេះ សួស វីសា បានលេចមុខបណ្តើរៗនៅតាមកម្មវិធីប្រគំតន្រ្តីនានាហើយសន្ទុះនៃការ គាំទ្រក៏មិនអន់ប៉ុន្មានដែរបើទោះនាងរយាលពីការងារនេះមួយរយៈពេលក្តី ៕

















