
សិល្បៈ
ទោះមមាញឹកនៅក្នុងការងារសិល្បៈស្ទើររកពេលសម្រាកមិនបានក៏ពិតមែន តែក្រោយពីប្រឡងជាប់សញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិតារាសម្តែងវ័យក្មេង អាង សុជាតា សម្រេចបន្តការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ IU ផ្នែក ទេសចរណ៍ដោយទទួលបានអាហាររូបករណ៍ ១០០ភាគរយ។
ដោយសារសមត្ថភាពរួមផ្សំនឹងសម្រស់ផូរផង់ទៀតនោះបានធ្វើឱ្យតារាសម្តែងវ័យក្មេង អាង សុជាតា កាន់តែឡើងកូដនៅក្នុងវិស័យសម្តែងពោលកញ្ញាលេច មុខនៅក្នុងខ្សែរឿងនិងស្ប៉តពាណិជ្ជកម្មជាច្រើន ។
ទោះរវល់នឹងការងារសិល្បៈ ក៏ពិតមែន តែ អាង សុជាតា មិនភ្លេចការសិក្សាឡើយដោយស្រីស្រស់វ័យ ក្មេងរូបនេះសម្រេចបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិដោយជ្រើសយកជំនាញទេសចរណ៍។ អ្វីដែលកត់សម្គាល់ទោះប្រឡងទទួល បាននិទ្ទេសDក៏ពិតមែន តែ អាង សុជាតា នៅតែទទួលបានអាហាររូបករណ៍ សម្រាប់ជំនាញទេស ចរណ៍១០០ភាគរយពីសកលវិទ្យាល័យអន្តរជាតិ។
ជាមួយអារម្មណ៍រំភើបតារាស្រីរូបស្រស់ម្នាក់នេះបានបញ្ជាក់ថាមូលហេតុកញ្ញាជ្រើសរៀនជំនាញនេះព្រោះទៅថ្ងៃអនាគតប្រសិនមានឱកាសបានចេញទៅបរទេសក្នុងនាមជាអ្នកសិល្បៈកញ្ញាក៏អាចនាំនូវវប្បធម៌និងតំបន់ទេសចរណ៍មួយចំនួនបង្ហាញដល់បរទេសផងដែរ ។ការបញ្ជាក់ជំហរបស់ អាង សុជាតា ក៏ទទួល បានការគាំទ្រនិងជូនពរពីសំណាក់មហាជនជាអ្នកគាំទ្រជាច្រើន ៕










