
សិល្បៈ
បើទោះមិនបានរៀបការទៅតាមប្រពៃណីខ្មែរក៏ពិតមែន តែជីវិតគូររបស់ អតីតតារាចម្រៀងនិងពិធីការិនី ឈិន សុធារី និងឧកញ៉ារូបសង្ហាកាន់តែរឹងមាំ និងជឿជាក់ដោយថ្មីៗនេះអ្នកនាងបានប្រកាសពពោះកូនដំបូងយ៉ាងមានក្តីសុខ ទៀតផង ។
មិនចាញ់សិល្បការិនីល្បីៗមួយចំនួនឡើយ ពេលនេះ ឈិន សុធារី ក៏បានស្ពាយ ងារជាលោកជំទាវក្រោយពីបានភ្ជាប់ស្នេហ៍ជាមួយឧកញ៉ារូបសង្ហាកាលពីប៉ុន្មានឆ្នាំមុន ។ ពេលនេះដែរ ឈិន សុធារី ក៏មានមុខជំនួញនៅក្នុងដៃជាច្រើនដែល មានដូចជា អចលនទ្រព្យ ភោជនីយដ្ឋាន រួមនឹងហាងសាឡនដែលទើបនឹងដំ ណើរការជាដើម ។
ក្រៅពីនេះពេលខ្លះ ឈិន សុធារី ក៏បានបង្ហាញវត្តមាននៅ ក្នុងការងារសង្គមទៀតផង ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឈិន សុធារី បាន ប្រកាសពីកាដូពិសេសគឺដំណក់ឈាមគូស្នេហ៍ជាមួយលោកឧកញ៉ាសម្បូរទ្រព្យ កែវ ពិសិដ្ឋ ។
ជាមួយនឹងរូបភាពកំពុងពពោះយ៉ាងមានក្តីសុខ ឈិន សុធារី បានបង្ហោះសារ ដែលមានអត្ថន័យថា«ឆ្នាំថ្មីគ្មានអ្វីអួតនិងគេទេ ហើយក៏គ្មានអ្វីពិសេសដែរ តែអ្វី ដែលសំខាន់ពិសេសនិងមានតម្លៃជាងអ្វីៗទាំងអស់សំរាប់យើងទាំងពីរគឺជាកាដូរដែលមិនអាចកាត់ថ្លៃបានដែលមានសមាជិកថ្មីនេះឯង ជូនពូសិដ្ឋ តាមសំណូម ពរ ០១.០១.២០២៣
សុំពរពីទេវតាមិនច្រើនទេសូមរឿងរ៉ាវឆ្នាំចាស់ អ្វីៗដែល មិនល្អគ្រោះកា.ចច.ង្រៃមនុស្សកា.ច.សា.ហា.វបោ.កប្រា.ស់កម្លាំងញើសឈា.មខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកន្លងមកទទួលយកអ្វីដែលពួកគេបានសាងទៅចុះមនុស្សណាមានចិត្តគំនិតអាក្រក់សូមចៀសឲ្យឆ្ងាយសុំជួបតែមនុស្សល្អៗ សូមអំណាច នៃសេចក្តីផលបុណ្យកុសលដែលនាងខ្ញុំបានធ្វើកន្លងមកសូមទេវតាតាមថែរក្សាឲ្យទទួលបានលទ្ធផលល្អនិងសម្រេចសេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាងផងចុះ»។
ការប្រកាសពពោះកូនជាមួយឧកញ៉ា កែវ ពិសិដ្ឋ របស់ ឈិន សុធារី បានធ្វើ ឱ្យអ្នកគាំទ្រនិងមិត្តភក្តិក្នុងសិល្បៈមានការត្រេកអរនឹងជូនពរគ្រប់គ្នា។ គេចាំ បានថា ឈិន សុធារី ធ្លាប់បានរៀបការជាមួយតារាសម្តែង សុវណ្ណ មករា ដោយទទួលបានចំណងដៃកូនភ្លោះស្រីប្រុសពីរនាក់ តែគួរឱ្យស្តាយជីវិត ប្តីប្រពន្ធអ្នកទាំងពីរបានដើរដល់ផ្លូវទ័លទៅវិញ ។
ខណៈ ឈិន សុធារី កំពុង រស់នៅយ៉ាងមានក្តីសុខ តែ អតីតស្វាមីលោក សុវណ្ណ មករា បាត់មុខឈឹង តែម្តង៕












