
សិល្បៈ
ទោះបីបង្ហាញភាពរឹងមាំស្រស់ស្រាយនៅក្នុងការបង្ហាញវត្តមាននៅតាមកម្មវិធីនានាក៏ពិតមែន តែតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ស្ពឺ ឈិន ម៉ានិច្ច បានបង្ហាញអារម្មណ៍ សោកសៅដោយប្រាប់ថានឹងដល់លោកឪពុកដែលបានចែកឋានទៅ ។ មួយវិញទៀតតារា ចម្រៀងរូបនេះក៏បានឱ្យដឹងថានាងចេះច្រៀងតាំងពីអាយុ ៨ឆ្នាំដោយសារការបង្ហាត់បង្រៀន ពីសំណាក់លោកឪពុក ។
ជាមួយនឹងការបកស្រាយបទចម្រៀងមួយបទដែលមានចំណងជើងថា«លោកពុកដ៏សែនល្អ»យ៉ាងពីរោះនឹងពោរពេញទៅដោយអត្ថន័យយ៉ាងកម្សត់នោះ ឈិន ម៉ានិច្ច បានភ្ជាប់សារ ដែលមានអត្ថន័យយ៉ាងសោកសៅស្តាប់ហើយពិតជាទប់ទឹកភ្នែកមិនជាប់ ។
«នេះជារឿងរ៉ាវ ពិតរបស់ខ្ញុំ លើកយកបទនេះមកច្រៀងក៏នឹកដល់ លោកមានគុណ គឺពុក គាត់តែងបង្ហាត់ បង្រៀនខ្ញុំឱ្យចេះច្រៀងរាល់ពេលគាត់ទំនេរពីការងារ ខ្ញុំចេះច្រៀងដោយសារពុក តាំងពី អាយុ 8ឆ្នាំ ទោះពេលនេះគាត់ឃ្លាតឆ្ងាយសែនឆ្ងាយមិនអាចត្រលប់វិញក៏ដោយតែចិត្តខ្ញុំនៅតែនឹក ដល់គាត់រហូតទោះមិនជោគជ័យខ្លាំង តែខ្ញុំក៏បានសម្រេចបំណងគាត់រួចហើយលោកពុកដ៏ សែនល្អ»។
នេះជាលើកដំបូងដែលគេបានឃើញ ឈិន ម៉ានិច្ច បង្ហាញអារម្មណ៍នឹងដល់លោកឪពុក បែប នេះដែលការរៀបរាប់នេះបានធ្វើឱ្យអ្នកគាំទ្រមានការរំជួលចិត្តជាខ្លាំងហើយម្នាក់ៗក៏បាន ខមិនលើកទឹកចិត្តដល់ ឈិន ម៉ានិច្ច ផងដែរ ។
អ្វីដែលកត់សម្គាល់ចុងក្រោយនេះគេមើល ឃើញថា ឈិន ម៉ានិច្ច កាន់តែបង្ហាញភាពហាយសូរតាមរយៈការសម្ញែងសម្ភារៈទំនើបៗដែល មានដូចជាផ្ទះវីឡា រថយន្ត នឹងគ្រឿងអលង្ការពេជ្រ ជាដើម ។ ការបង្ហាញនេះទំនងជាចង់ បញ្ជាក់ពីភាពជោគជ័យនឹងការខិតខំនៅក្នុងវិស័យមួយនេះចំពោះអ្នកដែលធ្លាប់មើលងាយ ដល់រូបនាងនាពេលកន្លងមក៕









