
សង្គម
ក្រោយបង្ហាញដំរួយបែកបាក់គ្រួសារថ្មីៗនេះតារាសម្តែងរូបស្រស់ នៅ សូនីតា បានប្រកាស តាមគណនីយហ្វេប៊ុ.កផ្ទាល់ខ្លួនថាអ្នកនាងសុំផ្អាកការចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្ត ភក្តិ ។ការលើកឡើងរបស់តារាសម្តែងរូបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រសង្ស័យថា នៅ សូនីតា កំពុងមានបញ្ហាគ្រួសារពិតមែន ។
គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុននេះ នៅ សូនីតា បានបង្ហោះសារហាក់បង្ហាញថាជីវិតប្តីប្រពន្ធ អ្នកនាងមានបញ្ហា តែក្រោយមកក៏បានលុបសារមួយនេះវិញ ។ តែយ៉ាងណា នៅ សូនីតា បានដាក់នៅក្នុងហ្វេសប៊ុកថា Single ។
មួយវិញទៀតចុងក្រោយនេះតារាសម្តែងរូបនេះតែង បង្ហោះសារប្លែកៗជាបន្តបន្ទាប់ហើយចុងក្រោយនេះ នៅ សូនីតា ថែមទាំងនិយាយថា« សុំ ទោសបងប្អូនទាំងអស់គ្នាដែលបានអញ្ជើញខ្ញុំចូលរួមកម្មវិធីមួយរយៈនេះមិនបានចូលរួមសុំអធ្យាស្រ័យនឹងការយោគយល់ដោយសារមានធុរះ និងសមាធិ»។
មិនតែប៉ុណ្ណោះ នៅ សូនីតា បានលើកទឹកចិត្តខ្លួនថាអ្នកនាងមិនដែលបោះបង់ខ្លួនឯងនៅតែមានភាពរឹងមាំជារៀងដរាប។ សារជាបន្តបន្ទាប់របស់ នៅ សូនីតា ដែលសព្វថ្ងៃស្ពាយងារជាជំទាវនោះក៏ទទួលបានការ លើកទឹកចិត្តពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គមផងដែរ ។
គេមិនទាន់ប្រាកដថាតើសារកន្លងមករបស់ នៅ សូនីតា ជាការដ្រាម៉ាលេងដើម្បីទាក់ទាញ ការចាប់អារម្មណ៍ឬចង់បង្ហាញពីការបែកបាក់នៅក្នុងគ្រួសារនោះឡើយ ។ ប៉ុន្តែយ៉ាងណាកាល ពីពេលឆ្លងឆ្នាំកន្លងទៅថ្មីៗនេះតារាជាច្រើនបាននាំក្រុមគ្រួសារទៅដើរកម្សាន្តនៅតាមបណ្តារ ខេត្ត ក៏ដូចជាក្រៅប្រទេស តែដោយឡែក នៅ សូនីតា បានបង្ហាញរូបភាពឆ្លងឆ្នាំយ៉ាងកម្សត់ នៅផ្ទះម្នាក់ឯងដែលធ្វើឱ្យគេសង្ស័យថាអ្នកនាង និងស្វាមីអាចដើរដល់ផ្លូវទ័ល ខណៈមានកូន ប្រុសមួយជាចំណងដៃទៅហើយ៕









