
សង្គម
ក្រោយល្បីលេចឮចំណងស្នេហ៍ជាមួយឯកឧត្តម ទិត្យ ថាវរិទ្ធ កំពុងមានបញ្ហាស្រាប់តែថ្មីៗនេះ លោក ជំទាវ នៅ សូនីតា បានប្រកាសលក់ផ្ទះវីឡាដ៏ស្រស់ស្អាតដែលមានទីតាំងនៅជិតផ្សារ ទំនើបអ៊ីអន២ ។ បើតាមដឹងនេះមិនមែនជាផ្ទះទីមួយរបស់តារាសម្តែងដែលស្ពាយងារជាជំទាវ នេះទេ។
ក្រោយភ្ជាប់ស្នេហ៍ប្រមាណជាជិត៥ឆ្នាំ នេះជាលើកដំបូងដែលគេបានឃើញតារាសម្តែង នៅ សូនីតា បង្ហាញអារម្មណ៍សោកសៅជាលើកដំបូងនៅតាមបណ្តាញសង្គម។មិនតែប៉ុណ្ណោះ អ្នកនាងថែមទាំងទាមទាររកយុត្តិធម៌ខណៈខ្លួនមានតែក្បាលមួយម្នាក់ឯងប៉ុណ្ណោះ។
តែយ៉ាង ណាសារមួយនោះត្រូវបាន នៅ សូនីតា លុបចោលភ្លាមៗបើទោះមានការចូលរួមផ្តល់មតិយោ បល់ពីសំណាក់មិត្តភក្តិក្នុងសិល្បៈដែលរួមមានទាំងប្រធានសមាគមសិល្បៈ ចន ច័ន្ទលក្ខិណា ផងដែរ ។ ទោះមិនបានប្រកាសចំៗថាជីវិតប្តីប្រពន្ធរបស់ខ្លួនដើរដល់ផ្លូវទ័លក៏ពិតមែន តែ ថ្មីៗនេះ នៅ សូនីតា បានដាក់ពាក្យSingle នៅក្នុងហ្វេសប៊ុករបស់ខ្លួនជាចំហទៅហើយ ។
ទាក់ទងជាមួយរឿងនេះឯកឧត្តម ទិត្យ ថាវរិទ្ធ ដែលជាស្វាមីរបស់ នៅ សូនីតា មិនបានបក ស្រាយអ្វីឡើយបើទោះមានការសាកសួរពីសំណាក់អ្នកសារព័ត៌មានក្តី ។
ថ្មីៗនេះទៀតសោត នៅ សូនីតា ថែមទាំងប្រកាសលក់ផ្ទះវីឡារបស់ខ្លួនដែលមានទីតាំងនៅបុរី ជីពម៉ុងលែនជិត អ៊ីអន២ ដោយបញ្ជាក់ខ្លីចុងក្រោយថា«គ្រាន់រួចថ្លៃទឹកដោះគោនិងសំភារៈ កូន»។ គេចាំបានថា នៅ សូនីតា បានភ្ជាប់ស្នេហ៍ជាមួយឯកឧត្តម ទិត្យ ថាវរិទ្ធ កាលពីឆ្នាំ ២០១៨ តែអ្នកទាំងពីរមិនបានរៀបអាពាហ៍ពិពាហ៍ជាលក្ខណៈអធិកអធមនោះទេ។ចាប់តាំង ពីពេលនោះមកតារាសម្តែងរូបនេះហាក់ឃ្លាតឆ្ងាយពីអាជីពសិល្បៈស្របជីវភាពរស់នៅរបស់ អ្នកនាងកាន់តែហាយសូរមិនចាញ់តារាល្បីៗនោះទេ៕










