
សិល្បៈ
មានការចាប់អារម្មណ៍គ្រប់គ្នាខណៈស្ងាត់ៗតារាចម្រៀងរូបស្រស់ ប៉ាច គីមមួយ បានបង្ហាញ ផ្ទៃពោះខ្ទាតធំជាសធារណៈនៅក្នុងគណនីយផ្ទាល់ខ្លួន។រូបភាពពពោះរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់គ្រប់គ្នាដោយខ្លះលើកឡើងថាដូចណាស់ស្មានថា មែនទែន ។
ជាមួយនឹងរូបភាពពីរសន្លឹកដោយមានពោះខ្ទាតធំនោះស្រីស្អាត ប៉ាច គីមមួយ បានរៀបរាប់ថា «ទោះអ្នកស្អាតប៉ុណ្ណាទោះអ្នកល្អប៉ុណ្ណាហើយទោះក្លាយជាប្រពន្ធគេហើយ បើប្តីមិនចេះ គ្រប់ គ្រាន់ចុងក្រោយគង់តែប្តីមានស្រី»។ការលើកឡើងនឹងការតែងខ្លួនជានារីមានផ្ទៃពោះបែបនេះ គ្រាន់តែជាឈុតនៅក្នុងការសម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា«ប្តីខ្ញុំមានសង្សារ»តែប៉ុណ្ណោះ។
តែយ៉ាងណាក៏មានអ្នកគាំទ្រខ្លះបានលាន់មាត់ថាខំតែអបអរប្រសិនមានកូនមែន មិនដឹងកូនស្អាតយ៉ាងណាទេបើប៉ានិងម៉ាក់សុទ្ធតែស្អាតៗបែបនេះ ។
គេចាំបានថាក្រោយស្ពាយងារជាអ្នកមេម៉ាយមួយរយៈតារាចម្រៀង ប៉ាច គីមមួយ បាន សម្រេ ចភ្ជាប់ពាក្យជាមួយបុរសសង្ហា សយ រតនៈ ក្រោយពួកគេបានរួមការងារនៅទ្រនំជាមួយគ្នា ជាច្រើនឆ្នាំ។ អ្នកទាំងពីរបានសម្រេចភ្ជាប់ពាក្យតាមប្រពៃណីខ្មែរផ្គួបនឹងពិធីឡើងគេហដ្ឋានថ្មី នៅដើមខែកក្កដាយ៉ាងអធិកអធម។
ទោះបានរួមរស់ក្រោមដំបួលជាមួយគ្នា តែគូស្នេហ៍តារា ចម្រៀងគូនេះនៅតែមានគម្រោងរៀបការនៅក្នុងឆ្នាំ ២០២៣ នេះតែមិនទាន់បញ្ជាក់ពេលវេលា ពិតប្រាកដឡើយដោយចង់ទុកឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ។ ថ្មីៗនេះ ប៉ាច គីមមួយ និង សយ រតនៈ ទើបនឹងសម្រេចបំណងទិញរថយន្ត រួមគ្នាក្នុងតម្លៃប្រមាណជាងបួនម៉ឺនដុល្លារថែម ទៀត៕









