
សង្គម
ក្រោយសម្រាលកូនបានបួនថ្ងៃពេលនេះតារាចម្រៀង អេដា ក៏បានបើកបង្ហាញ មុខមាត់កូនដំបូងរបស់ខ្លួនជាសាធារណៈហើយ។ ជាមួយនឹងការត្រេកអរ ចំពោះការទទួលបានសមាជិកថ្មីរបស់តារាចម្រៀងរូបនេះក៏មានការលាន់មាត់សររសើរថាកូនប្រុសរបស់ អេដា មានមុខមាត់គួរឱ្យស្រឡាញ់ណាស់ ជាពិសេស កាត់ដូចប៉ា ប៉ាទៀតផង។
ជាមួយនឹងការបង្ហាញរូបភាពកូនប្រុស អេដា បានបង្ហោះសារខ្លីភ្ជាប់ជាមួយ ថា«ជំរាប សួរ លោកតា លោកយាយ អុំ ពូមីង អូនឈ្មោះ “ នេត្រា “ អូនកើត
បាន 4 ថ្ងៃហើយ និងមានសុខភាពល្អណាស់អរគុណដែលបានផ្ញើសារជូនពរ និង សួរសុខទុក្ខអូន និងម៉ាក់ៗអូន Welcome to the beautiful world baby
Atlas Netra Baby mommy & daddy are all healthy and happy! Thank you all for the wishes»។ បើជាមួយរូបភាពដ៏ស្រស់ស្រាយរបស់ អេដា គេអាចដឹងថាអ្នកម្តាយថ្មីថ្មោងរូបនេះមានសុខភាពរឹងមាំល្អជាធម្មតា ហើយក៏មានការជូនពរដល់នាងគ្រប់គ្នា។
ខុសពីតារាដទៃ អេដា បានសម្រេចសម្រាលកូនដំបូងនៅប្រទេសថៃនៅក្នុងមន្ទីរ ពេទ្យល្បីមួយ តែយ៉ាងណានាងមិនទាន់បញ្ជាក់ថានឹងត្រឡប់មកស្រុកខ្មែរវិញ នៅពេលណាឡើយ ។ អ្វីដែលគួរឱ្យសរសើរមានមហាជនជាច្រើនបានលើក ឡើងថាដ្បិតមានស្វាមីសញ្ជាតិអាមេរិក តែ អេដា បែរជាជ្រើសយកឈ្មោះខ្មែរ “ នេត្រា “ ដាក់ឱ្យកូនប្រុសយ៉ាងពីរោះនឹងមានន័យថែមទៀត៕








