
សិល្បៈ
ក្រោយ បង្ហាញអារម្មណ៍ថាចំណងស្នេហ៍ជាមួយស្វាមី ទិត្យ ថាវរិទ្ធ ឈានដល់ផ្លូវបែកនោះ ពេលនេះតារាសម្តែង នៅ សូនីតា ត្រូវបានមិត្តភក្តិផ្តល់កម្លាំងចិត្តនឹងបាននាំនាងទៅដើរ កម្សាន្តនៅតំបន់មាត់សមុទ្រឱ្យបានធូរស្រាលនៅក្នុងថែមទៀត ។
ថ្មីៗនេះ នៅ សូនីតា បានបង្ហាញរូបភាពជាច្រើនសន្លឹកជាមួយមិត្តរួមអាជីពដែលជាអតីត សមាជិកនៅក្នុងក្រុមចម្រៀង(Csm girl) ដែលរួមមាន អ៊ឹង និមល សោម ស្រីនាថ និង ឌួង ហ្សូរីម៉ា ដោយក្នុងនោះតារាសម្តែង នៅ សូនីតា បានអះអាងថាមិនត្រឹមជាដំណើរកម្សាន្ត ទេ ថែមទាំងជាការនិយាយរឿងក្នុងចិត្តប្រាប់គ្នាផងដែរ ។
ជាមួយគ្នានោះគេសង្កេតឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅខមិនថា «យើសពួកហ្នឹងចាំមើលគេត្រូវគ្នាវិញដឹងតែចប់ហើយ នាងៗ»។ ការលូកមាត់ជាចំហរបស់ប្រធានសមាគមសិល្បៈរូបនេះកាន់តែបញ្ជាក់ឱ្យដឹងថា ជីវិតប្តីប្រពន្ធរបស់ នៅ សូនីតា និងឯកឧត្តម ទិត្យ ថាវវិទ្ធ ពិតជាកំពុងរង្គោះរង្គើរពិតមែន តែ យ៉ាងណាគេមិនទាន់ច្បាស់ថាអ្នកទាំងពីរអាចផ្សះផ្សារជាមួយគ្នាឬបែបណាខណៈពេលនេះពួកគេក៏មានដំណក់ឈាមរួមគ្នាទៅហើយដែរ ។
ថ្មីៗនេះ នៅ សូនីតា ថែមទាំងប្រកាសលក់ផ្ទះវីឡារបស់នាងដែលមានទីតាំងនៅជីពម៉ុងផ្សារ ទំនើបអ៊ីអន២ថែមទៀត ។ មួយវិញទៀតចុងក្រោយនេះ នៅ សូនីតា បានបង្ហាញដំរួយចង់ វិលមកអាជីពសិល្បៈវិញខណៈនាងបានរយាលពីការងារនេះច្រើនឆ្នាំហើយដែរ ។
ទោះមានកូនទៅហើយក្តីតែសម្រស់របស់តារាសម្តែង នៅ សូនីតា នៅតែអ៊េមស្អាតមិនចាញ់តារា ស្រករក្រោយប៉ុន្មានឡើយ។ គេចាំថា នៅ សូនីតា បានធីបចោលបុរសៗអ្នកមានទ្រព្យជា ច្រើននាក់ដោយងាកមកភ្ជាប់ស្នេហ៍ជាមួយ ឯកឧត្តម ទិត្យ ថាវវិទ្ធ ដែលមានវ័យច្រើនជាងរូប នាងដែលធ្វើឱ្យបុរសៗខកចិត្តមិនស្ទើរឡើយ៕















