សង្គម
អាម៉ាប៉ាប៉ាញ៉ូសបើតាមគម្រោងផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងរៀបចំពិធីទទួលតារាចម្រៀង លោកឧកញ៉ា ខេមរៈ សិរីមន្ត ជាផ្លូវការនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះដោយមានការចូល រួមពីសំណាក់អ្នកសារព័ត៌មាននិងសិល្បករការិនីជាច្រើន ។ ពិធីនេះនឹងរៀបចំឡើងនៅភោជ នីយដ្ឋានទន្លេបាសាក់២ ។
ពិតជាដូចការសង្ស័យមែនពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត នឹងក្លាយជាតារាចម្រៀង ចំណូលថ្មីនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ហើយក៏ជាតារាល្បីលំដាប់ជួរមុខម្នាក់ដែរ ។ អ្វីដែល កត់សម្គាល់បើទោះមិនទាន់មានពិធីប្រកាសជាផ្លូវការទទួលតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះក្តី តែមានការបង្ហើបថាតារាចម្រៀង ខេមរៈ សិរីមន្ត បានថតបទចម្រៀងថ្មីជាបន្ត បន្ទាប់សម្រាប់ស្វាគមន៍អ្នកគាំទ្ររួចរាល់អស់ហើយនៅតែថ្ងៃចេញតែប៉ុណ្ណោះ។
ប្រភពនោះបានឱ្យដឹងទៀតថាលើកនេះដឹងតែកក្រើកហើយបទចម្រៀងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅទ្រនំថ្មីនេះ។អ្វីដែលចាប់អារម្មណ៍ពេលនេះផលិតកម្មហ្គាឡាក់ស៊ីប្រជុំទៅដោយតារាបុរសលំដាប់កំពូលដែលមានដូចជា ព្រាប សុវត្ថិ ខេម រួមនឹង ខេមរៈ សិរីមន្ត ជាដើម ។
បើទោះមានងារជាឧកញ៉ា នឹងមានមុខជំនួញជាច្រើនក្តី តែតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែ មិនចោលការងារសិល្បៈដោយថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ថានឹងវិលត្រឡប់ មកប្រឡូកឱ្យបានពេញទំហឹងជាងមុខខណៈមួយរយៈមុនរាងរយាលដោយសារងាកទៅពង្រឹ ងផ្នែកជំនួញ៕