
សង្គម
ទើបសម្រាលកូនទីពីរប្រមាណជា២១ថ្ងៃ តែពិធីការិនី កែវ ចាន់និមល តុបតែង ខ្លួនក្នុងឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតបើមិនប្រាប់មិនដឹងថាអ្នកនាងនៅសរសៃខ្ចីនោះឡើយ។
ជាមួយនឹងរូបភាពយ៉ាងស្រស់ស្អាតក្នុងឈុតប្រពៃណីខ្មែរ កែវ ចាន់និមល បាន រៀបរាប់ថា«ម៉ាក់ម៉ាក់កូនខ្ចី២១ថ្ងៃលួចតែងខ្លួន»។រូបរាងដ៏ស្រស់ស្អាត របស់ កែវ ចាន់ និមល ដែលមើលទៅមិនឡើងគីឡូដូចអ្នកទើបសម្រាលកូននោះបាន ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងលាន់មាត់សរសើរគ្រប់គ្នាដោយខ្លះលើកឡើងថាស្រស់ស្អាតណាស់បងរូបរាងនៅដដែល។
ខ្លះក៏ចង់ដឹងថាតើ កែវ ចាន់និមល មានវិធីបែបណាទើបរក្សារូបរាងបានស្លីមស្អាតបែបនេះខណៈទើប សម្រាលមិនទាន់បានមួយខែផង។
មិនមានការលាក់លៀមពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសរូបនេះបានប្រាប់ថានៅតែពីរគីឡូទេអ្នកនាងមានរូបរាងដូចមុនហើយ។ និយាយរួមនាងមានការថែ ខ្លាំងណាស់ដូចជាពេលសម្រាលភ្លាមអ្នកនាងរិតហ្គែន ហើយញាំបាយតិច ញ៉ាំស៊ុបច្រើន ជាពិសេសស្ទីមនិងសង្កត់អំបិលផងដែរ។
ក្នុងនោះក៏មានការសរ សើរថាពូកែថែបែបនេះទើប បងស្រីមានរូបរាងស្រស់ស្អាតមិនឡើងគីឡូ ស្អាត ជាងមុនទៅទៀត៕








