
សង្គម
អ្នកលេងបណ្តញសង្គមជាច្រើនបានបង្ហាញការត្រេកអរខណៈឃើញតារាចម្រៀងរូបរាងតូច ល្អិតលោក សួ វិចិត្រ បានបង្ហាញរូបភាពពីរសន្លឹកយ៉ាងស្និទ្ធស្នាលជាមួយតារាសម្តែងរូប ស្រស់ ជេស៊ីកា នៅក្នុងតំបន់កម្សាន្តមួយនៅខេត្តកំពត។ ម្នាក់ៗបានចូលរួមខមិនចំពោះ រូបភាពនេះថាSo Sweet ស្ទើរគ្រប់គ្នា។
ក្រោយក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវីធីប្រឡងចម្រៀងរបស់ផលិតកម្មហង្សមាស Beat The Best ពេលនេះលោក សួ វិចិត្រ បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណជាជិតមួយឆ្នាំ។
សួ វិចិត្រ ក៏មានបទ ចម្រៀងផ្ទាល់ខ្លួនជាបន្តបន្ទាប់នៅក្នុងផលិតកម្មនេះ តែយ៉ាងណាមានការលេចឮក្រោយក្លាយ ជាតារាចម្រៀងនៅក្នុងផលិតកម្ម សួ វិចិត្រ មិនសូវមានឈ្មោះបោះសំឡេងដូចកាល លោកនៅច្រៀងCoverពីមុនឡើយ ។ មានការសរសើរពីសំណាក់អ្នកគាំទ្រថា សួ វិចិត្រ មាន សំឡេងធ្ងន់ល្អគ្រាន់តែលោកចាញ់ ប្រៀបគេរឿងរូបសម្បត្តិបន្តិចប៉ុណ្ណោះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះម្ចាស់បទ«កុំធ្វើជាយំជំនួសបង» រូបនេះបានបង្ហាញរូបភាព ពីរសន្លឹកជាមួយតារាសម្តែងរូបស្រស់សិចស៊ី ជេស៊ីកា នៅក្នុងគណនីយហ្វេសប៊ុករបស់លោក ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា«សមគ្នាណាស់» ហើយខ្លះក៏លើកឡើងថា«ស្ងាត់ៗ មាននឹងគេអាយដល» « So Sweet» ជាដើម។
ទោះបីជាយ៉ាងនេះក្តីរូបភាពផ្អែមល្ហែមរបស់ សួ វិចិត្រ និងតារាសម្តែងរូបស្រស់ ជេស៊ីកា គឺជាឈុតមួយនៅក្នុងការសម្តែងMVប៉ុណ្ណោះ តែ យ៉ាងណាលោក សួ វិចិត្រ មិនប្រាប់ថាជាការថតMVបទអ្វីឡើយ ។
មិនខុសពីតារាដ៏ទៃឡើយចូលប្រឡូកក្នុងសិល្បៈប្រមាណជាជិតមួយឆ្នាំ សួ វិចិត្រ កាន់តែមាន ហាងឆេងការងារខ្ពស់ជាងមុនដែលជាឱកាសដែលធ្វើឱ្យលោករកប្រាក់ចំណូលបានច្រើន នឹងបានកែប្រែជីវភាពឱ្យបានធូរធារជាងមុនទៀតផង ៕









