header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តកំពង់ឆ្នាំង ៖ ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាត់ផ្ដាច់សារជាថ្មីម្ដងទៀត បន្ទាប់ពីជំនន់ទឹកភ្លៀង កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣ ។

រដ្ឋបាលស្រុកទឹកផុស បានឱ្យដឹងថា បន្ទាប់ពីមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀង ហូរបុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាថ្មីម្ដងទៀត ដែលនេះជាការដាច់លើកទី៣ ហើយ ។

ការដាច់ស្ពានឆ្លងកាត់នេះបណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀនពិសេសសម្រាប់ភ្ញៀវទេសចរណ៍ដែលតែងតែទៅលេងកំសាន្តនៅទឹកធ្លាក់ថ្មក្រាលនោះ ។ ទោះយ៉ាងនេះក្តីរដ្ឋបាលសាលាស្រុកទឹកផុស អះអាងថានឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គួរបញ្ជាក់ដែរថា ទំនប់ចាក់ទឹម គឺជាទំនប់មួយដែលកសាងឡើងក្នុងសម័យខ្មែរក្រហមសម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ ក្រោយមកទំនប់មួយនេះបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរ ទៅកាន់តំបន់ទេសចរណ៍រមណីយដ្ឋានថ្មក្រាលផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែក្រោយ ពីមានការទប់បិទជាបណ្ដោះអាសន្ន ផ្លូវទឹកមួយនេះ សម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយនិងបានបង្វែផ្លូវទឹកថ្មី ជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗ មុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាលឲ្យបាក់ដាច់ ទំនប់ចាក់ទឹមនេះកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២២ ។

ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើដំណើរបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបាន កសាងស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យប្រជាពលរដ្ឋ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាល ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post