
សិល្បៈ
ដូចការសន្យាពេលនេះតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំពិធីស្វាគមន៍នឹងចុះកិច្ចសន្យាជាផ្លូវការនៅល្ងាចថ្ងៃទី ១៣ នេះនៅភោជនីយ ដ្ឋានទន្លេបាសាក់ពីរ។
មិនខុសពីតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្មានឡើយក្នុងនាមជាតារាចម្រៀងលំដាប់ជួរមុខ ខេមរៈ សិរីមន្ត ក៏ទទួលបានការរៀបចំពិធីទទួលជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មហ្គាឡាក់ ស៊ីនៅល្ងាចនេះដោយមានការចូលរួមអបអរសាទរពីសំណាក់អ្នកសិល្បៈនិងបណ្តាញសារព័ត៌មានយ៉ាងអធិកអធម ។
ជាមួយវត្តមានរបស់តារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើនលើកឡើងថាផលិតកម្មហ្គាឡាក់ស៊ីនឹងកាន់តែកក្រើកខណៈ តារាចម្រៀងប្រុសល្បីៗដល់ទៅពីររូបប៉ះគ្នាបែបនេះ ។ ប្រភពខ្លះទៀតបានបង្ហើបថាតាមពិត ខេមរៈ សិរីមន្ត បានថតបទថ្មីៗរួចរាល់ហើយត្រៀមតែចេញជាផ្លូវការក្រោយពេលចុះកិច្ចសន្យា រួចរាល់ប៉ុណ្ណោះ ។
ចង់ដឹងថាតើបទចម្រៀងថ្មីៗរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ប្លែកនិងទាក់ទាញបែបណា ខណៈមួយរយៈចុងក្រោយនេះប្រជាប្រិយភាពរបស់តារាចម្រៀង រូបនេះហាក់ស្ងប់ស្ងាត់ក្រោយលោកឧកញ៉ាងាកទៅពង្រឹងការងារអចលទ្រព្យ ។
មិនមែនលំៗ ទេមានការព្រលយថា ខេមរៈ សិរីមន្ត បានសំងំថតបទចម្រៀងឱ្យទ្រនំថ្មីបានជាច្រើនបទ។ មិនទាន់មានការបញ្ជាក់ពីតម្លៃខ្លួនរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងទ្រនំផលិតកម្ម ហ្គាឡាក់ស៊ីឡើយ៕







