
សង្គម
គោរមងារជា «ឧកញ៉ា» ជាងារមួយដែលត្រូវប្រទានដោយព្រះមហាក្សត្រ និងជាងារមួយសំដៅ អ្នកមានទ្រព្យស្តុកស្តម្ភ ជាសេដ្ឋី ឬមហាសេដ្ឋី ដែលបានជួយឧបត្ថម្ភថវិកា ឬសម្ភារៈ ជូនទៅរដ្ឋក្នុងទំហំទឹកប្រាក់ប្រមាណចំនួន ៥០ម៉ឺនដុល្លារ ហើយគិតមកត្រឹមដើមខែមករា ឆ្នាំ២០២៣នេះ មានឧកញ៉ាចំនួន ០៥នាក់ ត្រូវបានដំឡើងគោរមងារជា «អ្នកឧកញ៉ា»។
ខាងក្រោមនេះជាឧកញ៉ាទើបទទួលបាន គោរមងារជា «អ្នកឧកញ៉ា» នៅដើមឆ្នាំ២០២៣នេះ៖
១៖ ឧកញ៉ា ចាប ហុងលី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបមិន និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា«អ្នកឧកញ៉ា» ព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។



២៖ ឧកញ៉ា លី ឃុនថៃ អគ្គនាយកក្រុមហ៊ុន អាល់ហ្វា គ្រុប ប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ក៏មានមុខតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣០ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។



៣៖ ឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣២ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។



៤៖ ឧកញ៉ា ជា រតនា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៩ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។





៥៖ ឧកញ៉ា លី ហៀក ជាភរិយារបស់អ្នកឧញ៉ា ជា រតនា ក៏ត្រូវបានព្រះមហាក្សត្រនៃកម្ពុជាត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ដូចស្វាមីរបស់លោកស្រីផងដែរ ព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០០៩ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។
