header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតជាមិនធម្មតាពេលនេះតារាចម្រៀង ហ៊ិន លីដា រកបានទ្រនំច្បាស់លាស់ក្រោយពីមិនបាន ទទួលជោគជ័យនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol កាលពីឆ្នាំ ២០១៦ កន្លងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ៊ិន លីដា បានក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងគ្រួសារហា្គឡាក់ស៊ី តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរនោះតារាចម្រៀងម្នាក់នេះកាន់តែមានការប្រែប្រួល សម្រស់ប្លែកខុសពីមុនដាច់ដូចមនុស្សពីរនាក់ផ្សេងគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែសំឡេងពីរោះក្រអួនក្រអៅបានធ្វើឱ្យតារាចម្រៀង ហ៊ិន លីដា ក្លាយជាតារា ចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីជាមួយមិត្តភក្តិកញ្ញា តន់ ចន្ទសីម៉ា ។ទើបចូលប្រឡូក មិនបានប៉ុន្មានផងតារាចម្រៀងរូបនេះបានថតបទផ្ទាល់ខ្លួនប្រមាណជា១០បទទៅហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការលើកឡើងថា ហ៊ិន លីដា មានសមត្ថភាពមិនអន់ប៉ុន្មានឡើយទៅថ្ងៃក្រោយនាងអាច មានឱកាសក្លាយជាតារាចម្រៀងដែលមានប្រជាប្រិយភាពមិនចាញ់ តន់ ចន្ទសីម៉ា នោះ ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នោះក្រោយក្លាយជាសមាជិកនៅ ក្នុងផលិតកម្មហ្គាឡាក់ស៊ីមិនបានប៉ុន្មានផង តន់ ចន្ទសីម៉ា បានកែប្រែសម្រស់របស់ខ្លួនយ៉ាង ស្រស់ស្អាតទាំងទម្រង់មុខនិងរូបរាងមើលទៅពិតជាទាក់ទាញជាខ្លាំង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនខុសពីតារាដទៃឡើយ ហ៊ិន លីដា ធ្លាប់បានថានាងមានម្ចាស់ចិត្តហើយ តែនាងមិនបាន ប្រាប់ថាមិត្តប្រុសជាអ្នកនៅក្នុងឬក្រៅសង្គមសិល្បៈហើយក៏មិនទាន់មានគម្រោងបញ្ចេញជាសាធារណៈនោះដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហ៊ិន លីដា ក៏ត្រៀមរិះរកស្ទីលថ្មីជារបស់ខ្លួនដើម្បីឱ្យមហាជនកាន់តែ ស្គាល់ហើយនាងក៏មិនមានបំណងប្រកួតប្រជែងជាមួយតារាចម្រៀងរៀមច្បង តន់ ចន្ទសីម៉ា នោះដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post