
សិល្បៈ
ក្រោយ សម្រាលកូនបានជាងបីខែតារាសម្តែង ឌួង លីនដា បានទុកកូនស្រីមួយឡែកដោយ បណ្តើរស្វាមីទៅកម្សាន្តនៅទីក្រុងឌូបៃប្រទេសអារ៉ាប់យ៉ាងហាយសូរមើលទៅពិតជាផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងនោះឡើយ។
ឌួង លីនដា បានចែករំលែករូបភាពយ៉ាងស្រស់ស្អាតជាមួយនឹងទិដ្ឋភាពនៅក្នុងទីក្រុងឌូបៃ តាមបណ្តាញសង្គមដែលធ្វើឱ្យអ្នកគាំទ្រលួចច្រណែនគ្រប់គ្នាដោយអ្នកខ្លះលាន់មាត់ថាពិតជា រ៉ូមែនទិកខ្លាំងណាស់ ។
សម្រាប់ដំណើរកម្សាន្តចេញទៅក្រៅប្រទេសនេះ ឌួង លីនដា មិន បានយកកូនស្រីរួមដំណើរទេដោយសារកូននៅតូចពេក ។ ទោះទើបសម្រាលកូនក្តី តែ ឌួង លីនដា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងស្ទីលតែងខ្លួនយ៉ាងទាន់សម័យឃើញ ហើយពិតជាមិនដឹងថានាងទើបសម្រាលកូនបានជាងបីខែឡើយ ។
ទោះជាតារាសម្តែងដែលមានប្រជាប្រិយភាពនិងមានទីផ្សាររីកទូលាយក្តី តែ គេមិនច្បាស់ថា ក្រោយសម្រាលកូនដំបូងរួច ឌួង លីនដា នឹងចូលប្រឡូកក្នុងសិល្បៈឬបែបណាឡើយ ។
ខណៈស្វាមីនាងក៏មិនចង់ឱ្យភរិយានឿយហត់ជាមួយនឹងការរកប្រាក់ក្រោមកម្តៅថ្ងៃដូចមុន ទៀត ។ ប៉ុន្តែបើក្រឡេកមើលជីវភាពរស់នៅរបស់ ឌួង លីនដា ពិតជាហ៊ឺហា និងហាយសូរមិន ចាញ់តារាល្បីៗលំដាប់ប្រទេសប៉ុន្មានឡើយ ៕