
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងខណៈថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក សុខ មេសា ហៅ នាយចឺម ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន តំណែងដ៏ខ្ពស់ខ្ពស់មួយនេះជល់ នាយចឺម ដែលធ្វើឱ្យអ្នកគាំទ្រនិងអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមត្រេកអរនិងជូនពរតារាចម្រៀងរូបនេះគ្រប់គ្នា។
ដ្បិតជួបរឿងស្នេហាមិនសមប្រកបជាច្រើនលើកច្រើនសារក៏ពិតមែន តែ នាយចឺម នៅតែមានទីផ្សារនៅក្នុងអាជីពចម្រៀងមិនស្រកស្រុតឡើយ ។ អ្វីដែលចាប់អារម្មណ៍ចូលដើមឆ្នាំ ២០២៣មិនបានប៉ុន្មានផង នាយចឺម ក៏ទទួលបាននូវតំណែងដ៏ខ្ពង់ខ្ពស់មួយដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រិតកាលពីថ្ងៃទី ១២កន្លងទៅប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ ដល់លោក សុខ មេសា ហៅ នាយចឺម ។
តំណែងដ៏ខ្ពង់ខ្ពស់មួយនេះរបស់ នាយចឺម ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់សាច់ញាតិនិងមិត្តភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើនរបស់លោក ។ ក្នុងនោះក៏មានអ្នកខ្លះលាន់មាត់ថា អីយ៉ាស់ស្មានថាបងក្លាយជាឧកញ៉ាហើយ។
ជាមួយនឹងតំណែងមួយនេះក៏មានអ្នកគាំទ្រមួយចំនួនបានសម្តែងការងឿងឆ្ងល់ ព្រោះធ្លាប់ឃើញការតែងតាំងតំណែងជាឧកញ៉ា និងអ្នកឧកញ៉ាជាដើម ។ ប៉ុន្តែក៏មានការលើកឡើងថាគ្រឿងឥស្សរិយយសថ្នាក់ ធិបឌិន្ទដែលជាការប្រោសព្រះរាជទានរបស់ព្រះមហាក្សត្រគឺជូនដល់បុគ្គលរូបណាដែលបានជួយដល់សង្គម។
ជាក់ស្តែងកន្លងមក នាយចឺម ក៏បានចូលរួមនៅក្នុងការងារជួយសង្គមដែលមានដូចជាការជួយសាងសងផ្លូវមួយខែ្សនៅក្នុងខេត្តកំពង់ស្ពឺស្រុកកំណើតរបស់លោកផងដែរ ។ប៉ុន្តែអ្វីដែលគួរឱ្យសរសើរ នាយចឺម កម្របង្ហាញនូវតាមបណ្តាញសង្គមឡើយ៕








