
សិល្បៈ
រដ្ឋបាលក្រុងកែប សូមជូនដំណឹងដល់បងប្អូនអាជីវករ ដែលកំពុងប្រកបអាជីវកម្មនៅតំបន់ផ្សារក្តាម ទាំងអស់ជ្រាបថា៖ កន្លងមកអាជ្ញាធរក្រុងបានធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករជាច្រើនលើករួចមក ហើយ អំពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន សោភ័ណភាព សុជីវធម៌ ពិសេសការលក់ក្ដាម បង្គារ ត្រី...ថ្លឹងជញ្ជីញមិនគ្រប់គីឡូ ជូនភ្ញៀវទេសចរណ៍ បណ្តាលឲ្យមានការរិះ.គន់ ពីសំណាក់សាធារណៈជនជាច្រើន ។
ករណីនេះ បង់ប្អូនអាជីវករមួយចំនួនបានចូលរួមសហការអនុវត្ត ជាមួយអាជ្ញាធរបានល្អប្រសើរ ហើយបងប្អូនអាជីវករមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នៅឡើយ ។ដូច្នេះដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ បរិស្ថាន សេចក្តីថ្លៃថ្នូរ និងកិត្តិយស ទីក្រុងទេចណ៍ដ៏ប្រណិតរបស់យើង រដ្ឋបាលក្រុងកែបសូមធ្វើការណែនាំដូចខាងក្រោម ៖
១-ត្រូវរៀបចំកន្លែងលក់ដូរឲ្យមានសោភ័ណ្ឌភាព របៀបរៀបរយល្អ
២-មិនអនុញ្ញាតឲ្យប្រើជញ្ជីញយូរដៃជាដាច់ខាត ជញ្ជីញត្រូវមានបិទសញ្ញាសម្គាល់របស់មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យបានត្រឹមត្រូវ ។
៣-មិនអនុញ្ញាតឲ្យដើរចាប់ភ្ញៀវនៅលើផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ។
៤-ក្រោយពេលលក់ដូរចប់ ត្រូវធ្វើការវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ
ក្នុងករណីបងប្អូនអាជីវករ មិនគោរពអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរក្រុងកែបនឹងចុះរៀបចំសណ្តាប់ធ្នាប់ និងដឹកយកសម្ភារៈមករក្សាទុក ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ និងពិ.ន័.យតាមច្បា.ប់ជាធរមាន ។



