
សិល្បៈ
គ្រាន់តែចូលឆ្នាំ២០២៣នេះភ្លាម មង្គលការរបស់គ្រួសារអភិជនមួយបានប្រារព្ធឡើង ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងសរសើរជាពន់ពេក ទៅលើការរៀបចំយ៉ាងប្រណិត ដែលសុទ្ធសឹងតែជារបស់មានតម្លៃ រីឯផ្កាទៀតសោតគឺមានពណ៌ស្រស់ ចម្រុះព្រោងព្រាត ក្បូរក្បាច់ប្រៀបដូចជាក្នុងរឿងតុក្កតា Alice In Wonderland អ៊ីចឹង។
ពិធីសិរីសួស្ដីជ័យមង្គលដ៏អធិកអធមនេះបានរៀបចំឡើងនៅ មណ្ឌលសន្និបាត និង ពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ហើយត្រូវបានគេដឹងថា កូនកំលោះ ឃុន សេងផេង និង កូនក្រមុំ ម៉ៅ ម៉ារីយន្និកា ដែលជាស្ថាបនិកហាង Skincare ដ៏ល្បីល្បាញមួយ។
តោះទៅទស្សនាទិដ្ឋភាពដូចក្នុងគំនូរ ដែលផ្ដិតរូបភាពដោយ Artyphoto & La Couture ទាំងអស់គ្នា៖
















