
សង្គម
អ្នកគាំទ្របានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងខណៈបានឃើញទិដ្ឋភាពនៅផ្ទះឪពុកម្តាយរបស់លោក បូទី ដែលមើលទៅពិតជាស្រស់ស្រាយជាមួយនឹងការដាំនូវបន្លែជាច្រើនដែលឃើញ ហើយគួរឱ្យចង់រស់នៅតែម្តង ។
តារាចម្រៀង បូទី បានបង្ហាញរូបភាពផ្ទះដ៏ស្រស់ស្អាតរបស់ឪពុក ម្តាយលោកដែលលំអរទៅ ដោយការដាំបន្លែយ៉ាងមានរបៀបរៀបរយនៅមុខផ្ទះដែលឃើញហើយពិតជាលាន់មាត់ សរសើរដល់ភាពប៉ិនប្រសព្វចំពោះការដាំបន្លែធម្មជាតិបានយ៉ាងល្អបែបនេះ ។
ក្នងនោះដែរ លោក បូទី ក៏ធ្លាប់អះអាងថាផ្ទះនេះលោកបាន សង់ជូនអ្នកមានគុណ តែការដាំដុះដំណាំនេះ ជា គំនិតរបស់លោកទាំងពីរតែម្តង ។ តារាចម្រៀងរូបនេះបាននិយាយថា«ឆ្នាំនេះ ប៉ាម៉ែ គាត់ ប្រាប់ថាស្ពៃដាំបានក្តោបធំល្អណាស់ព្រលឹមស្រាងៗម៉ោង5am គាត់ចេញទៅលក់រៀងរាល់ ព្រឹកជាបន្តែដាំបែធម្មជាតិសុទ្ធប្រជាជនក្នុងភូមិនឹកឃើញចង់ចំអិនដើរមកដល់ផ្ទះទិញទាំង ព្រឹកល្ងាចព្រោះមានបន្លែសឹងតែគ្រប់មុខ»។
ជាមួយនឹងការលើកឡើងរបស់តារាចម្រៀង បូទី រួមនឹងការបង្ហាញទិដ្ឋភាពដ៏ស្រស់ស្អាតនៅ ក្នុងបរិវេណផ្ទះនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការពេញចិត្តនិងសរសើរ ដល់ការប៉ិនប្រសព្វចំពោះឪពុកម្តាយរបស់តារាចម្រៀង បូទី គ្រប់គ្នាតែម្តងដោយម្នាក់ៗលាន់ មាត់ថាគួរឱ្យចង់រស់នៅខ្លាំងណាស់ ។
លោក បូទី គឺជាតារាចម្រៀងនិងជាអ្នកនិពន្ធម្នាក់ដែល កន្លងមកបទចម្រៀងរបស់លោកទទួលបានការចុចចូលទស្សនាពីសំណាក់មហាជនមិនតិចជាងមួយលានដងឡើយ ។ សព្វថ្ងៃលោក បូទី កំពុងរស់នៅជាមួយភរិយាជាជនជាតិស្វីសដែល ពួកគេបានស្រឡាញ់គ្នាប្រមាណជា៩ឆ្នាំមកហើយដែលសព្វថ្ងៃទទួលបានចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ដែលមានមុខមាត់កាត់រកភរិយារបស់លោកតែម្តង៕











