
សិល្បៈ
អ្នកលេងបណ្ដាងសង្គមតិកតុក ច្បាស់ជាបានស្គាល់ចែកាកាហើយ ដែលមួយរយៈមុនមក វីដេអូរបស់គាត់ទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈវីដេអូនិយាយ កំប្លែងប្លែកៗ តែនៅមួយរយៈចុងក្រោយនេះ ច្បាស់ជាឆ្ងល់ហើយ ថាម្ដេចបានជាបាត់មុខគាត់ មិនឃើញមានវីដេអូថ្មីនោះ។
ក្រោយពីបាត់មុខចែកាកា ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញវីដេអូមួយ ដែលបានផុសអំពីស្ថានភាពរបស់គាត់ គឺក្នុងសភាពសុខភាពមិនល្អប្រសើរ ដោយធ្លា.ក់ខ្លួនឈឺ រហូតធ្វើឱ្យបា.ក់សម្រស់យ៉ាងខ្លាំង រៀបរាប់ទាំងអួលដើម.កទៀតផង។
ដោយងឿងឆ្ងល់មហាជនអ្នកលេងតិកតុក បានចោលជាសំណួរសួរថាគាត់កើតអី ក្នុងនោះមានការឆ្លើយតបទៅវិញថា៖ «គាត់កើ.តជំ.ងឺដំ.បៅក្រ.ពះ» ហើយអ្វីដែលធ្វើឱ្យមហាជនកាន់តែអាណិត ស្រណោះទៀតនោះ គឺតាមរយៈវីដេអូ ចែកាកា បាននិយាយរៀបរាប់ថា «ខ្លួនរស់នៅមិនបានយូរទៀតទេ»។
មានអ្នកខ្លះបានបញ្ចេញមតិផ្សេងទៀតថា៖ «កាលគាត់មិនទាន់ឈឺ ខ្ញុំឃេីញគាត់ញ៉ាំមីថត តិកតុក រហូត។ មិននឹកស្មាន់ថាគាត់ឈឺបែបនេះសោះអាណិតគាត់ណាស់» «ប្រហែលគាត់ឈឺក្រ.ពះយូរហើយ តែញ៉ាំផ្តេសផ្តាសទុកឱ្យរ៉ាំ.រ៉ៃយូរទើបកាន់តែឈឺបែបនឹង»៕







