
សង្គម
លោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា បានលែ.ងល-ះគ្នារួចហើយក្ដី ចំណែកឯសិ.ទ្ធិអំ.ណាចមេបាត្រូវអ្នកនាងជាអ្នកទទួលក៏ដោយ តែរឿងមនោសញ្ចេតនាកូនចំពោះឪពុក គឺមិនអាចផ្ដាច់ចេញបានឡើយ ដែលយើងតែងសង្កេតឃើញលោក ឌួង ឆាយ នាំកូនៗទាំង៣នាក់ ទៅដើរលេងជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ។
អ្វីដែលធ្វើឱ្យលោក ឌួង ឆាយ កាន់តែសប្បាយចិត្តនោះ គឺលោកទទួលបានសិទ្ធិក្នុងការយកកូនមកលេងបានរហូតដល់ទៅ៣ថ្ងៃ ក្នុងមួយសប្ដាហ៍ គឺថ្ងៃសុក្រ ដល់អាទិត្យ និងអ្វីដែលប្លែកទៀតនោះគឺកូនស្រីពៅ ពេលយកមកផ្ទះម្ដាយវិញ គឺមិនព្រមចង់ចូលទេ គឺចង់ទៅតាមប៉ាប៉ា។ លោកបានរៀបរាប់ឱ្យដឹងថា៖
«កូនស្រីពៅចេះណាស់យំទារតាមប៉ាទៅផ្ទះមិនចង់ចូលផ្ទះម្តាយគេទេ។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានថ្ងៃបន្ថែមជាមួយកូនៗពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ។» ក្រោយឃើញបែបនេះមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថា៖
«ខ្ញុំពិតជាខ្លោ.ចផ្សាចិ.ត្តណាស់ពេលឃើញក្មួយស្រីយំបែបនេះ ហើយខ្ញុំក៏ជឿជាក់ថាលោកពិតជាពិបាកចិត្តនិយាយលែងចេញ ទើបលោកកា.ត់ចិត្តធ្វើបែបនេះ ខ្ញុំឃើញទឹកចិត្តលោក ជាឪពុកក្នុងវីដេអូជាច្រើនពេលយកកូនប្រុសទៅព្យា.បា.លជំ.ងឺនៅប្រទេសក្រៅ ខ្ញុំជឿ១០០០០០០%ថាលោកស្រឡាញ់ក្រុមគ្រួសារលោកណាស់ ហើយវាពិតជាដូចទឹកចិត្តខ្ញុំមានលើគ្រួសារខ្ញុំដែរ» ។
ក្នុងនោះលោក ឌួង ក៏បានបញ្ចេញមតិលើកឡើងថា៖« សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការជូនពរស្រលាញ់រាប់អានដ៏បរិសុទ្ធពោរពេញដោយមនោសចេតនាមានន័យខ្លឹមសារជាទីបំផុតសំរាប់រូបខ្ញុំបាទ។ ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមជូនពរពូមីងបងប្អូនទាំងអស់គ្នាជោគជ័យគ្រប់ភារៈកិច្ច និងសំរេចគ្រប់បំណងប៉ងប្រាថ្នាណាបាទ ខ្ញុំបានព្យាយាមអស់លទ្ធភាពដែលខ្ញុំធ្វើបានណា។ ហើយម្តាយគេក៏ចង់មើលថែកូនៗ។ ចឹងចែកពេលវេលាគ្នាណា។»








