header ads

Sponsor

សិល្បៈ

តាគល់

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣នេះ បានចែករំលែកឱ្យដឹងអំពីចៅស្រីច្បងរបស់សម្ដេច ក្រោយពីទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ដែលជាមួយគ្នានោះសម្ដេចបានសម្ដែងការអបអរសាទរ តែក្នុងនោះសម្ដេចក៏បានគូសបញ្ជាក់ថា កម្រិតនេះនៅមិនទាន់ចប់ទេ ខណៈសម្ដេច និងសម្ដេចភរិយាចង់បានទា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បបំផុតគឺបរិញ្ញាបត្រជាន់ខ្ពស់។

សម្ដេចបានថ្លែងសារឱ្យដឹងទាំងស្រុងតាមរយៈទំព័រហ្វេបុកផ្លូវការថា៖ «ថ្ងៃនេះចៅស្រីច្បងទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រជាមួយការអបអរសាទរពីជីដូន ជីតានិងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត)ទាបបំផុត និងគោលដៅគឺ ថ្នាក់បណ្ឌិត។ ការចង់បានរបស់ជីដូនជីតាគឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ពស់បំផុត។»

សម្ដេចតេជោ បានបញ្ជាក់បន្ថែមទៀតថា៖ «នេះជាការកំណត់គោលដៅនៃគ្រួសារ ដែលសាមីខ្លួនចៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្នាក់ៗ និងឪពុកម្តាយ ពួកគេត្រូវខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ដែលជាមេគ្រួសារ»។

បន្ទាប់ពីឃើញសារមួយនេះ បងប្អូនមហាជនបានសម្ដែងការត្រេកអរ និងអបអរសាទរយ៉ាងច្រើនកុះករចំពោះចៅស្រីច្បងរបស់សម្ដេច ដោយលើកឡើងថា៖ «ចៅស្រីសម្ដេចឆ្លាតវៃ និង ពូកែ ចៅពេជ្រ ជាគ្រាប់ពេជ្ររបស់លោកតា លោកយាយ»។ ជាក់ស្ដែងកាលពីចុងខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំចៅស្រីរូបនេះទៅជាមួយផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីឲ្យរៀនធ្វើការ ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាត UN បំពេញទស្សនកិច្ចនៅគុយបា និងចូលរួមបុណ្យស-ពលោក អាបេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post