
សង្គម
ស្រ្ដីម្នាក់នៅឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្ហោះសារជាថ្មីម្ដងទៀតដើម្បីស្វែងរកកិច្ចអ.ន្តរាគ.មន៍ ឱ្យរួចផុតពីការវា..យដំធ្វើបា.បពីសំណាក់បុរសជាឪពុកចុង តាមរយៈគណនីហ្វេប៊ុក “chhinamo chhinamo” សុខ ស្រីអន បានរៀបរាប់ថា ៖
នាងខ្ញុំឈ្មោះ សុខ ស្រីអន មានម្ដាយបង្កេីត និងឪពុកចុង រស់នៅក្នុងផ្ទះជាមួយគ្នា ដោយឪពុកចុង និងម្ដាយបង្កេីតបានប.ង្ខំឱ្យនាងខ្ញុំរៀបការ និងមានស្វាមីជាមួយបុរសម្នាក់ដែលខ្ញុំគិតថាមិនបានស្រឡាញ់ទាល់តែសោះ និងជាមនុស្សមានប្រវត្ដិកេីតរោ.គាទៀតផង ក្រោយឪពុកចុង និងម្ដាយប.ង្ខំឱ្យរៀបការនាងខ្ញុំប្រ.កែ.កមិនឈ្នះពិធីអាពាហ៍ពិពាហ៍មួយបានកេីតឡេីងដោយបញ្ចប់ទៅវិញទាំងស្ថានភាពដ៏សោះក.ក្រោះ។
ឪពុកចុង និងម្ដាយខ្ញុំប្រាប់ថាបេីនាងខ្ញុំមិនយកទេគឺគាត់នឹងសងបណ្ដាការគេច្រេីនណាស់ ដូច្នេះនាងខ្ញុំមានជម្រេីសតែមួយគត់គឺផ្ញេីសារសុំកិច្ចអ.ន្ដរា.គមន៍ពីថ្នាក់ដឹកនាំពិសេសសម្ដេចពុក។ នៅក្នុងនោះនាងបានបង្ហោះរូបដែលរងនូវអំ.ពើហិ..ង្សាពីសំណាក់បុរសជាឪពុកចុង ចូលទៅផេ.ករបស់សម្ដេចពុកដើម្បីសុំអន្ត.រាគមន៍ទៀតផង។
ថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៣ ជំនាញបានបញ្ជាឱ្យកំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចចុះទៅកាន់ផ្ទះនា.រីរ.ងគ្រោះ.និងជួបជាមួយឪពុកចុង ម្ដាយបង្កើតរួមជាមួយអាជ្ញាធរមូលដ្ឋាន ដេីម្បីស្ដាប់ការបកស្រាយ និងបំភ្លឺជុំវិញរឿងរ៉ាវដែលនាងស្រីអន បានបង្ហោះសារដ៏កំសត់ និងស្នេីសុំរកកិច្ចអន្ដ.រា.គ.មន៍អោយជួយនាងរួចផុតពីកណ្ដាប់ដៃបុរសជាប្ដីតាមអំ.ណាចប.ង្ខំលោកឪពុកចុងនិងម្ដាយបង្កេីតដែលប.ង្ខំអោយកូនយកប្ដីដែលខ្លួនមិនពេញចិត្ដនិងចាប់ចិត្ដស្រឡាញ់
ទីបំផុតរឿងរ៉ាវមិនដូចការពិតនោះទេ នាងឈ្មោះ ស្រីអន បានទទួលស្គាល់ថាប៉ុន្មានថៃ្ងនេះខ្លួនទេីបនឹងរៀបការរួចបានចេញទៅផ្ទះខាងប្ដីដេីម្បីសែនព្រេនជីដូនជីតាខាងប្ដីនិងបានវិលត្រឡប់មកដល់ផ្ទះនៅភូមិទី៦ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ហេីយបានជម្រាបជូនសមត្ថកិច្ចថា ខ្លួនមិនមានបំណងប្ដឹ.ងទៅឪពុកចុងនិងម្ដាយបង្កេីតទេ តែមានបំណងសុំអោយសមត្ថកិច្ចជួយឱ្យនាងបានលែ.ងប្ដីដេីម្បីទៅរស់នៅជាមួយអ្នកដែលរង់ចាំនាង។
សមត្ថកិច្ចបានពន្យល់និងណែនាំនាងស្រីអន ថាបញ្ហាបង្ហោះព័ត៌មានបែបនេះធ្វេីឱ្យមហាជនមានការភ័.យត.ក់ស្លុ.ត និងកង្វល់ណាស់ដូច្នេះនាងបានសុំទោ.សមកដល់សមត្ថកិច្ច និងមហាជនកុំឱ្យខឹ.ងនាងមកពីនាងចង់បានចាកចេញទៅរកក្ដីសុខជាមួយមនុស្សដែលអាចផ្ដល់ក្ដីស្រឡាញ់ជូននាង។






