សិល្បៈ
តាគល់បើទោះមានការលេចធ្លាយព័ត៌មានជាបន្តបន្ទាប់ថាតារាចម្រៀងដែលមានប្រភពមកពីខេត្ត ស្វាយរៀង សួស វីសា កំពុងស្ពាយងារជាជំទាវខណៈស្វាមីរបស់អ្នកនាងលោក ថមមី បានទទួលតំណែងធំមួយនៅក្នុងជួរមន្ត្រីរាជការផ្នែកទាហាន។ ក្នុងនោះក៏មានការសរសើរ ដល់ប្តីប្រពន្ធអ្នកសិល្បៈគូនេះដែលជោគជ័យទាំងវ័យនៅក្មេង ។
ថ្មីៗនេះផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញពិធីការិនីប្រចាំផលិតកម្មហង្សមាសអ្នកនាង ប៉ែន ស្រីពេជ្រ បានហៅតារាចម្រៀង សួស វីសា ថាជាលោកជំទាវពេញមាត់ក្រោយតារា ចម្រៀងរូបនេះបានទិញសម្ភារៈមួយចំនួននៅក្នុងហាងរបស់នាង ។
ការហៅលោកជំទាវ សួស វីសា របស់ ប៉ែន ស្រីពេជ្រ ជាសាធារណៈបែបនេះស្របពេលលោក ថមមី ជាស្វាមី សួស វីសា ទើបឡើងតំណែងថ្មីនៅក្នុងក្របខណ្ឌទាហានដែលត្រូវបានគេដឹងថាជាជំនួយការឯកឧត្តម នាយឧត្តមសេនីយអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាការពារជាតិ ។ អ្វីដែលចាប់អារម្មណ៍ ក្រោយទទួលតំណែងមួយនេះគេសង្កេតឃើញថា សួស វីសា ក៏ដូចជាក្រុមគ្រួសារបានរៀបចំ ពិធីអបអរដល់ស្វាមីលោក ថមមី ដែលមានឈ្មោះពិតប្រាកដថា ប៊ុនថុល ប៊ុនថង ជាលក្ខណៈ គ្រួសារយ៉ាងកក់ក្តៅ ។
មិនមានអ្វីប្លែកប៉ុន្មានឡើយព្រោះថាចុងក្រោយនេះគេសង្កេតឃើញសិល្បករការិនីជាច្រើន បានក្លាយជាឧកញ៉ា និងលោកជំទាវជាបន្តបន្ទាប់ ។ដោយឡែកគេមិនទាន់ដឹងថាក្រោយ ស្ពាយងារជាលោកជំទាវតារាចម្រៀង សួស វីសា នឹងនៅតែបន្តប្រឡូកក្នុងសិល្បៈជោគជាំ ដូចមុនឬបែបណា ស្របពេលចុងក្រោយនេះអ្នកនាងទើបធូរស្រាលពីជំងឺផ្នែកបំពង់សំឡេង ។
ក្រៅពីតារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មរស្មីហង្សមាស សួស វីសា និង ស្វាមីលោក ថមមី ក៏មានអាជីវកម្មនៅក្នុងដៃជាច្រើនដែលកាន់តែធ្វើឱ្យជីវភាពរបស់ពួកគេ ហាយសូរមិនធម្មតាឡើយ ៕