
សង្គម
តារាចម្រៀងលោក អីណូ បានរៀបចំពិធីឡើងគេហដ្ឋានថ្មីដោយមានការចូលរួមពីសំណាក់ មិត្តភក្តិក្នុងសិល្បៈយ៉ាងកុះករកាលពីថ្ងៃទី ១៦ កន្លងទៅ។ ក្នុងនោះក៏មានការជូនពរ និង ត្រេក អរចំពោះភាពជោគជ័យរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះផងដែរ ។
បើទោះបីជាមានរឿងរ៉ាវមិនល្អជាបន្តបន្ទាប់ដូចជាថ្មីៗនេះមានការលើកឡើងថាលោក អីណូ កំពុងមានទំនាក់ទំនងស៊ីជម្រៅលើសពីសិស្សច្បងជាមួយតារាចម្រៀង ខេណា ក្តី តែលោក អីណូ ហាក់មិនបានខ្វាយខ្វល់អ្វីឡើយ ពោលលោកនៅតែបន្តការងារសិល្បៈនិងជំនួញជាធម្មតា។
មួយវិញទៀតកាលពីថ្ងៃទី ១៦កន្លងទៅតារាចម្រៀង អីណូ ក៏បានរៀបចំពិធីឡើងគេហដ្ឋានថ្មីប្រភេទ Shop House ដែលមានទីតាំងនៅបុរីពិភពថ្មីផ្លូវជាតិលេខ៣យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់មិត្តភក្តិរួមអាជីពយ៉ាងកុះករ ។ សម្រាប់ពិធីឡើងផ្ទះថ្មី នេះគេ មិនឃើញវត្តមានភរិយារបស់លោក អីណូ ឡើយ ខណៈមានការបង្ហើបថាពេលនេះអ្នកទាំង ពីរកំពុងដាក់ពាក្យបណ្តឹងលែ..ងលះទៅតុ.លា.ការ។
ក្រោយស្ពាយងារជាពោះម៉ាយលោក អីណូ កាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀ ងស្រករក្រោយ ខេណា ដែលទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានគេសង្ស័យថាលើសពី មិត្តភក្តិ ។ គេចាំបានថាតារាចម្រៀង អ៉ីណូ បានភ្ជាប់ស្នេហ៍ជាមួយអ្នកលក់អនឡាញរូបស្រស់ តែក្រោយទទួលបានចំណងដៃកូនប្រុសមួយទំនាក់ទំនងពួកគេបានឈានដល់ការប្រះ.ឆាទៅ វិញដែលកន្លងមកភរិយារបស់លោកធ្លាប់បង្ហោះសារទំនងជាមានអ្នកទីបីចូលជ្រែតជ្រែក ៕










