header ads

Sponsor

សិល្បៈ

តាគល់

រាជធានីភ្នំពេញ៖គម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងផ្ទះអាជីវកម្មសុទ្ធមួយស្ថិតក្នុងគម្រោងមេ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលិកសិន” ដែលត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណជិត 150ហិកតា ក្នុងតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ។ សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះសម្រាប់បើកអាជីវកម្ម ពង្រីកអាជីវកម្ម ជាមួយសក្ដានុពលខ្ពស់នោះ អត្ថបទនេះនឹងអាចផ្ដល់ជាចម្លើយដ៏សមស្របទៅដល់លោកអ្នក។

ហេតុផលទី1៖ គ្រប់ប្រភេទផ្ទះនៃគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ កំពុងដំណើរការសាងសង់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ និងគ្រោងបញ្ចប់ការដ្ឋានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះអតិថិជនដែលទិញផ្ទះនៅគម្រោងនេះ អាចបានចូលរស់នៅបានលឿន មិនចាំបាច់រង់ចាំយូរឡើយ ហើយក៏មានផ្ទះជាច្រើនហើយដែលមានអតិថិជនរើចូលរស់នៅបណ្ដើរៗផងដែរ។

ហេតុផលទី2៖ ផ្ទះនៅគម្រោងមួយនេះគឺសុទ្ធសឹងតែជាប្រភេទផ្ទះហ្សបហោស៍ដែលទទួលបានការគាំទ្រខ្លាំងពីអតិថិជនកន្លងមក ជាមួយរចនាបទដែលមានភាពបត់បែន ស័ក្ដិសមសម្រាប់ការរៀបចំអាជីវកម្មគ្រប់ប្រភេទ​ មិនថាខ្នាតតូច ឬខ្នាតធំឡើយ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះទៅតាមតម្រូវការ ជាមួយម៉ូដ និងទំហំ ឬទីតាំងល្អផ្សេងៗគ្នាបានដោយងាយស្រួល។

ហេតុផលទី3៖ ជាចរន្តផ្គត់ផ្គង់ដ៏សំខាន់មិនមែនសម្រាប់តែក្នុងគម្រោង អេកូ ខូលិកសិន តែមួយ ប៉ុន្តែអាជីវកម្មនៅក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ នឹងក្លាយជាស្នូលពាណិជ្ជកម្មដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែលរស់នៅ​ក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ទាំងមូលតែម្ដង។ លោកអ្នកអាចស្រមៃពីភាពជោគជ័យនៃគម្រោងមួយនេះតាមរយៈភាពកុះករ និងភាពលេចធ្លោនៃគម្រោងផ្ទះអាជីវកម្មសុទ្ធ ដឹស្តា ផ្លាទីនីម ប៉ូឡារីស របស់បុរី ប៉េង ហួត បានផងដែរ។

ហេតុផលទី4៖ ក្រៅពីសក្ដានុពលនៃគម្រោងផ្ទាល់ហើយ ហេតុផលដ៏ពិសេសមួយទៀតដែលលោកអ្នកគួរជ្រើសរើសគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺការបញ្ចុះតម្លៃរហូតដល់ 7% រួមជាមួយគោលការណ៍បង់ប្រាក់ដែលមានភាពងាយស្រួល និងបត់បែនសម្រាប់អតិថិជន។

មិនតែប៉ុណ្ណោះ ជាមួយប្រូម៉ូសិនចូលឆ្នាំថ្មីប្រពៃណីចិន ពីបុរី ប៉េង ហួត អតិថិជនដែលទិញផ្ទះក្នុងខែមករា ឆ្នាំ2023 នេះ នឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖

  • កក់ផ្ទះភ្លាម ទទួលបានមាសសុទ្ធទម្ងន់រហូតដល់ 1,000g ភ្លាមៗ
  • ឆ្នោតផ្សងសំណាងឈ្នះដំណើរកម្សាន្ត VIP ប្រភេទកៅអី Business Class ទៅកាន់ប្រទេសបារាំង+ស្វីស ឬដំណើរកម្សាន្តទៅប្រទេសជប៉ុន ដោយមានការរ៉ាប់រងទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារលំដាប់ VIP
  • អាំងប៉ាវហេងៗភ្លាមៗ

ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ  𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post