
សិល្បៈ
តាមរយៈទំព័រហ្វេបុកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៣នេះថា ៖ «ថ្ងៃនេះខ្ញុំបានយកត្រីគល់រាំង ត្រីប្រា និងត្រីត្រសក់ យកមកប្រលែងចូលទៅក្នុងស្រះអភិរក្សបន្ថែមទៀត ធ្វេីឱ្យកំណេីនត្រីដែលខ្ញុំបានប្រលែងជាបន្តបន្ទាប់ នៅក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ មានចំនួនដូចខាងក្រោមនេះ :
នៅក្នុងឆ្នាំ២០២០ ស្រះអភិរក្សទី១ ប្រលែងត្រីចម្រុះចំនួន 2.500 ក្បាល កូនត្រីគល់រាំង 500 ក្បាល ត្រីត្រសក់ 500 ក្បាល ត្រីឆ្កោក 500 ក្បាល ត្រីគល់រាំងទម្ងន់ជាមធ្យម២០គីឡូក្រាម ចំនួន129 ក្បាល ត្រីរាជ ទម្ងន់ចាប់ពី២៥គីឡូក្រាមឡេីងទៅ ចំនួន 84 ក្បាល ។
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ស្រះអភិរក្សទី២ ត្រីគល់រាំងទម្ងន់ចាប់ពី២១គីឡូក្រាមរហូតដល់៧១គីឡូក្រាម ចំនួន 17 ក្បាល ត្រីប្រាទម្ងន់ចាប់១១គីឡូក្រាមទៅដល់២០គីឡូក្រាម ចំនួន35 ក្បាល ត្រីត្រសក់ 10 ក្បាលត្រីអណ្ដែង 48 ក្បាលត្រីកាហែ9.000ក្បាល ។
ក្នុងឆ្នាំ២០២០ នៅស្រះបារាយណ៍ប្រលែង កូនត្រីគល់រាំងមានចំនួន 6.000 កូនត្រីក្រាយចំនួន 2.200 កូនត្រីខ្ជឹងចំនួន 1.000 កូន ត្រីដំរី 5.000 កូនត្រីក្អែក 2.000 កូន នឹងត្រីត្រចៀកដំរី400 កូន សរុបទាំងអស់ 24.913 ក្បាល។ សូមចូលរួមថែរក្សាការពារ អភិរក្សសម្បត្តិធម្មជាតិ ទាំងអស់គ្នា ដេីម្បីទុកជាកេរ្តិ៍តំណែល សម្រាប់ទុកអោយកូនចៅ ជំនាន់ក្រោយៗយកគំរូតាម ។»