
សង្គម
ដូចដែលបានសន្យា នៅថ្ងៃត្រង់ថ្ងៃនេះ លោកស្រី ទ្រី ដាណា នឹងចែកអាំងប៉ាវ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ខាងមុខនេះ ដោយចំនួនទឹកប្រាក់ដែលលោកស្រីចំណាយ រហូតដល់ទៅជាងមួយម៉ឺនដុល្លារឯណោះ សម្រាប់អ្នកគាំទ្រទំព័រហ្វេបុកលោកស្រី ចំនួន៥០០នាក់ តែជាមួយគ្នានោះលោកស្រី ប្រកាសឱ្យអ្នកគាំទ្រ ប្រយ័ត្នចា.ញ់បោ.កគេផងដែរ។
តាមរយៈទំព័រហ្វេបុកផ្លូវការរបស់លោកស្រីទ្រី ដាណា បានរៀបរាប់នូវសារមួយ ឱ្យដឹងទាំងស្រុងថា៖
«នាងខ្ញុំឡាយចែកអាំងប៉ាវនៅវេលាម៉ោង 12ថ្ងៃត្រង់នេះ សូមបងប្អូនត្រៀមជាមួយនិងការទំលាក់ខមិន លេខទូ.រស័.ព្ទនិង ABA ផងណា ក្នុងចំណោម 500 នាក់ដំបូងខាងក្រុមការងារនិងផ្ញើលុយចូលគណនេយ្យរបស់ top fan ដែលមានឈ្មោះ 500 នាក់ដំបូង»
លោកស្រី បានឱ្យដឹងបន្ថែមទៀតថា៖ «សូមបញ្ជាក់ផងដែរថានាងខ្ញុំចែកពិតប្រាកដ មិនមានក្រុមការងារណាទាក់ទងទៅឲ្យបងប្អូនត្រូវផ្ញើលុយមកខាងខ្ញុំទេ ប្រយ័ត្នចា.ញ់បោ.កគេសូមប្រ.យ័ត្ន.ជ.នឆ្លៀ.តឱកាស សម្រាប់ទឹកលុយចែកថ្ងៃនេះ 11500$ អាំងបាវតូចបំផុត10$ អាំងបាវធំ500$មាន3 ចំនួននេះនាងខ្ញុំនឹងបន្ថែមពីលើហ្នឹងទៀតបើសិនជាមាន top fan ចូលច្រើនសូមអរគុណ»











