
សិល្បៈ
ចុងក្រោយនេះតារាចម្រៀង ថុល សុភិទិ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ពីជីវិតស្នេហាច្រើន ជាងការងារសិល្បៈ ។ យ៉ាងណាមិញនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះតារាចម្រៀង សម្បូរសាក់រូបនេះបានបណ្តើរគូស្នេហ៍ដោយជិះម៉ូតូទៅលំហែរនៅតាមបណ្តារខេត្តដែលពោរពេញទៅដោយទេសភាពស្អាតៗឃើញហើយពិតជាមានក្តីសុខពេញទីតែម្តង ។
មិនមានអ្វីចម្លែកទេជារឿយៗលោក ថុល សុភិទិ តែងបើកបង្ហាញពីទំនាក់ទំនងស្នេហា ជា មួយស្រីស្អាតអ្នកលក់អនឡាញ ឡុង ម៉ានីន ។ជាមួយនឹងរូបភាពស្វីតៗដែលធ្វើឱ្យនារីៗជា អ្នកគាំទ្រមួយចំនួនខកចិត្តមិនស្ទើរ ។ យ៉ាងណាមិញថ្មីៗនេះ ថុល សុភិទិ បានចែករំលែករូប ភាពជាមួយមិត្តស្រីនៅក្នុងដំណើរកម្សាន្តបែបសាមញ្ញ តែពោរពេញដោយភាពរីករាយដោយ ភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«ក្បែរអូនបងកក់ក្តៅ អត់មានឡានតែបងមានម៉ូតូ ជួន អូនគ្រប់កន្លែងបានដែរ(My Love)»។
រីឯស្រីស្អាតហាយសូរ ឡុង ម៉ានីន ឯណេះវិញបាន បង្ហោះសារដែលមានអត្ថន័យថា«ដំណើរកំសាន្តនៅកន្លែងដែល គ្មានអុិនធឺណែត គ្មានWi-Fi គ្មានឡានទំនើប គ្មានម្ហូបប្រេនៗ គ្មានបន្ទប់គេងម៉ាស៊ីនត្រជាក់ តែរីករាយ និង ក្តីសុខ ខ្លាំងៗ ព្រោះមានបង»។
ការលើកឡើងរបស់គូស្នេហ៍មួយគូនេះលើកបណ្តាញសង្គមបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមសាទរហើយក៏មានអ្នកគាំទ្រខ្លះបានសរសើរដល់លោក ថុល សុភិទិ ដែលមិនលាក់បាំងគូ ស្នេហ៍បើទោះលោកទើបមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈក៏ដោយ ។
អ្វីដែលគួរឱ្យ សរសើរបើទោះគូស្នេហ៍ជានារីមេម៉ាយកូនមួយ តែ ថុល សុភិទិ បានបង្ហាញក្តីស្រឡាញ់ដល់ កូនស្រីរបស់ ឡុង ម៉ានីន ដូចជាប៉ាប៉ាបង្កើតដែលគេអាចឃើញតាមរយៈវីដេអូមួយចំនួនដែល ឡុង ម៉ានីន បានបង្ហោះតាមគណនីយហ្វេសប៊ុកនាពេលកន្លងមក ៕














