
សង្គម
ក្រោយកូនដំបូងមានអាយុប្រមាណជា ៨ខែ ទេព បូព្រឹក្ស និងគូស្នេហ៍លោក ជី ដេវីត បាន រៀបចំពិធីទាយភេទកូនរបស់ខ្លួននៅក្នុងថ្ងៃទី ២៧ខាងមុខនេះដោយមានការចូលរួមពីសំណា ក់ហ្វេន ហ្វេនផងដែរ ។
តារាចម្រៀង ទេព បូព្រឹក្ស កាន់តែមានអារម្មណ៍រំភើបក្រោយជិតបានឃើញមុខកូនដំបូងរបស់ ខ្លួន ហើយនៅក្នុងថ្ងៃទី ២៧ខាងមុខនេះនាងនិងគូស្នេហ៍ក៏នឹងរៀបចំពិធីទាយភេទកូនក្នុងផ្ទៃ ដោយមានការចូលរួមទស្សទាយពីសំណាក់មិត្តជិតដិតនិងហ្វេន ហ្វេនមួយចំនួន។ ពិធីរបស់ ទេព បូព្រឹក្ស នឹងរៀបចំនៅEclipse Terrace Bar ដែលមានទីតាំងនៅផ្លូវនរោត្តម ។
អ្វីដែល ចាប់អាម្មណ៍ដ្បិតមិនទាន់ប្រកាសភេទក្តី តែ មិត្តភក្តិនៅក្នុងបណ្តាញសង្គមជាច្រើនបាននាំគ្នា លើកឡើងដូចៗគ្នាថាកូនក្នុងផ្ទៃរបស់ ទេព បូព្រឹក្ស ជាកូនស្រី ។
ទោះមានពោះខ្ទាតធំ តែ ទេព បូព្រឹក្ស នៅតែមានសម្រស់ផូរផង់ហើយការលេងស្ទីលរៀបចំ ខ្លួនក៏នៅតែមានភាពទាក់ទាញដែលស័ក្តិសមជាអ្នកម្តាយសម័យថ្មី ។ សម្រាប់សុខភាពនាង និងកូនក្នុងផ្ទៃក៏ជាល្អជាធម្មតាដែលនាងតែងទៅតាមដានទៅតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសម្ភពល្បីឈ្មោះមួយនៅក្នុងស្រុក ។
អ្វីដែលគួរឱ្យសរសើរនោះ ទេព បូព្រឹក្ស ក៏កាន់តែទទួលបានការស្រឡាញ់និងថ្នាក់ថ្នមពី សំណាក់តារាចម្រៀងលោក ជី ដេវីត ជាគូ ស្នេហ៍យ៉ាងគាប់ចិត្តទៀតផង ៕









