
សិល្បៈ
លោកឧកញ៉ា ហេង ឡុង នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣នេះ បានលើកឡើងបង្ហើបឱ្យដឹងអំពីអ្នកឧកញ៉ា ឡេងណាវ៉ាត្រា កាលគ្រាដែលមកជួបលោកដំបូង ទាំងដែលលោកមិនជឿ សុំជួបដើម្បីឧបត្ថម្ភកាកបាទក្រហមតាមរយៈលោក ១០០លានរៀល តែភាពស្មោះត្រង់ និងភាពវ័យឆ្លាតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំឱ្យគាត់ដើរលឿនយ៉ាងនេះ ។ក្នុងនោះឧកញ៉ា ហេង ឡុង ក៏បានប្រាប់ពីចរិតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ ដោយលោកបានរៀបរាប់ឱ្យដឹងទាំងស្រុងថា៖
« ខ្ញុំស្គាល់ប្អូនឡេងណាវ៉ាត្រាច្បាស់ ប្អូនដំបូង មកជួបខ្ញុំសុំខ្ញុំដើម្បី ឧបត្ថម្ភកាកបាទក្រហម100 លានរៀល ពេលនោះប្អូនជិះឡានពីរនាក់ប្ដីប្រពន្ធមក ដំបូងខ្ញុំហាក់ដូចជាមិនជឿ តែខ្ញុំសាកល្បងជឿ ព្រោះជួបមនុស្សជាច្រើននិយាយមិនច្បាស់លាស់។
មិនគួរឲ្យជឿ ភាពស្មោះត្រង់និងភាពវ័យឆ្លាតរបស់គាត់អាចដើរមកដល់ ដំណាក់កាលនេះយ៉ាងលឿន ពិតជាធ្វើឲ្យមនុស្សធម្មតា ពិបាកប៉ាន់ស្មាននៃសមត្ថភាពរបស់គាត់ បើនិយាយពីបេះដូងនិងក្ដីស្រឡាញ់ បើអំពើល្អគេមួយគាត់ចងចាំមួយជីវិត ស្មោះត្រង់ហើយប្ដូរផ្ដាច់ មិនចូល ចិត្តញ៉ាំអាហារដែលគេប៉ាវ តែគាត់ឆេវឆាវបន្តិច ។
តែបេះដូងគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមិនដែលជួបមនុស្សបែបនេះ ម្លោះហើយមើលធម្មតាមើលគាត់មិនត្រូវទេ គាត់ជាប្អូនប្រុសទីមួយដែលខ្ញុំមិនដែលធ្លាប់ជួប មានគុណធម៌មានសីលធម៌ មានលីមីតមានដែនកំណត់ ស្ដាប់ហេតុផល ទៅថាទៅ អត់ថាអត់មិនចេះចង់បានអ្វីដែលមិនមែនជារបស់ខ្លួនឯងប្រឹងប្រែងដោយកម្លាំងញើសឈាម ហ៊ានក្លាហានស្មោះត្រង់ប្ដូរផ្ដាច់ មួយរយៈនេះមិនសូវបានជួបប្អូនប្រុស គាត់ខំប្រឹងណាស់ បើស្គាល់ពីចរិតនិងលក្ខណៈការងាររបស់គាត់ គឺថាមិនសរសើរមិនបាន។
ប្អូនឡេង ណាវ៉ាតត្រាឯណាទៅធ្វើដូច តាំង សារ៉ាតា ផ្សាយព័ត៌មាននោះ វាខុសការពិតទាំងស្រុង។ខ្ញុំមានតែពាក្យថា អាណិតស្រឡាញ់ ប្អូនអស់មួយជីវិត មួយរយៈនេះមិនសូវបានជួបគ្នាប្អូននឹកប្អូន ព្រោះប្អូនជាប់រវល់ការងារ ជូនពរប្អូន និងក្រុមគ្រួសារ ឆ្លងកាត់បញ្ហានិងឧបសគ្គ ទាំងអស់ ទទួលបាននូវភាពរីកចម្រើន ។»
ការលើកឡើងបែបនេះបន្ទាប់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានសារព័ត៌មានក្រៅស្រុកមួយបាន «ចោទសួរថា តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?»








