
សង្គម
គ្រាន់តែចេញខែភ្លាមពិធីការិនីប្រចាំផលិតកម្មហង្សមាស កែវ ចាន់និមល និងស្វាមីព្រមទាំង កូនៗបានដើរលំហែរនៅខេត្តព្រះសីហនុយ៉ាងរីករាយដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស្ទើរមិនដឹងថាអ្នកនាងទើបសម្រាលបានកូនមួយខែឡើយ ។
ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ក្រហម កែវ ចាន់និមល នៅតែមានរូបរាងស្រឡូនស្អាតក្បាល ពោះរាបស្មើមិនប្រែប្រួលពីមុនឡើយហើយបើមិនប្រាប់ស្ទើរមិនជឿថានាងនៅសរសៃខ្ចីនោះទេ ។
នៅតែមានការលាន់មាត់សរសើរពីសំណាក់មហាជននៅក្នុងហ្វេសប៊ុកពីរូបរាងរបស់ អ្នកនាង កែវ ចាន់និមល គ្រប់ៗគ្នាព្រោះដូចដឹងស្រាប់ហើយថាក្រោយសម្រាលកូនរួចភាគ ច្រើនស្ត្រីមួយចំនួនមានរូបរាងឡើងគីឡូ ជាពិសេសក្បាលពោះតែម្តង ។ដោយឡែក កែវ ចាន់និមល នៅតែមានរូបរាងស្លីមស្អាតដដែល។
កែវ ចាន់និមល កាន់តែបង្ហាញភាពកក់ក្តៅនិងសុភមង្គលនៅក្នុងគ្រួសារក្រោយសម្រាលកូន ប្រុសទីពីរ ដែលជាបំណងប្រាថ្នារបស់នាង និងស្វាមីរួមទាំងកូនស្រីផងដែរ ។
ទោះមានសុខ ភាពរឹងមាំល្អហើយ រូបសម្រស់ ជាពិសេសរូបរាងនៅតែអំណោយផលក៏ពិតមែន តែពិធីការិនី ប្រចាំទូរទស្សន៍ហង្សមាសរូបនេះមិនទាន់មានគម្រោងចូលកាន់ការងារវិញទេព្រោះពេល នេះនាងក៏នៅខ្ចីខែនៅឡើយ៕












