
សិល្បៈ
ទោះមិនមានដៃគូស្នេហាដូចមិត្តភក្តិដទៃក្តី តែតារាចម្រៀងវ័យជាង ៤០ឆ្នាំលោក ណុប បាយ៉ា រិទ្ធ ហាក់មិនមានអ្វីខ្វល់ខ្វាយនោះទេ ។ យ៉ាងណាមិញនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ តារាចម្រៀងសាច់សខ្ចីរូបនេះបានចេញទៅសាកថ្មឱ្យជីវិតនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមយ៉ាងរីករាយ ។
ដ្បិតមានឈ្មោះតារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងផលិតកម្មខ្នាតធំហង្សមាសក៏ពិតមែន ប៉ុន្តែលោក ណុប បាយ៉ារិទ្ធ កម្របង្ហាញភាពហាយសូរតាមរយៈការសម្ញែងសម្ភារៈ ទំនើបៗនៅតាមបណ្តាញសង្គមឡើយ ។ ប៉ុន្តែយ៉ាងណាជារៀងរាល់ពេលទំនេរពីការងារ លោក ណុប បាយ៉ារិទ្ធ តែងចំណាយពេលដើរលំហែនៅតាមប្រទេសជិតខាងនានាហើយ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិននេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានទៅលេងទីក្រុង ដែលមានអាគារខ្ពស់ៗឌូបៃប្រទេសអារ៉ាប់ ។
លោក ណុប បាយ៉ារិទ្ធ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ ស្អាតនៅទីក្រុងដែលពោរពេញទៅដោយអភិជនបង្ហាញដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ។ បើទោះដំណើរកម្សាន្តរបស់លោកមិនមានគូស្នេហ៍ ដូចមិត្តរួមអាជីព តែគេសង្កេត តារា ចម្រៀងរូបនេះចាយជីវិតSingle យ៉ាងរីករាយហាក់មិនខ្វល់ខ្វាយអ្វីឡើយ ។កន្លងមក ណុប បាយ៉ារិទ្ធ មិនដែលលេចឮរឿងអាស្រូវស្នេហាជាមួយនារីណាឡើយ។
នៅតែមានការចង់ដឹងថា តើ អនា គតកូនក្រមុំរបស់តារាចម្រៀងរូបនេះមានមុខមាត់ស្រស់ ស្អាតបែបណា? វ័យច្រើន ជាង ៤០ ឆ្នាំក្តី តែលោក ណុប បាយ៉ារិទ្ធ នៅតែមានមុខមាត់ ក្មេង ហើយសាច់របស់លោក សស្អាតដែលស្រីល្មមៗសុំចាញ់។បើក្រឡេកមើលស្ទីលរៀបចំខ្លួន របស់លោកវិញក៏ទាក់ទាញដែលលោកយកការលេងខ្លួនតាមតារាកូរ៉េ៕













