
សង្គម
ពិតជាមិនធម្មតាចូលឆ្នាំចិនមិនទាន់បញ្ចប់ផងតួឯកល្ខោន ផន សុផារី បានទិញ រថយន្តស៊េរីខ្ពស់តម្លៃរាប់សែនដុល្លារទុកជាកាដូសម្រាប់កូនស្រីឃើញហើយពិតជាលាន់មាត់សរសើរពីសំណាក់អ្នកលេងបណ្តាញសង្គមគ្រប់គ្នា ។
ដ្បិតការងារសិល្បៈមិនមានសកម្មភាពថ្មីៗក៏ពិតមែន តែអ្នកលេងបណ្តាញ សង្គមមានការចាប់អារម្មណ៍ពីជិវិតឯកជនរបស់តួឯកល្ខោនរូបនេះ ជាពិសេស តាមរយៈការចែករំលែកពីវីដេអូរបស់ ផន សុផារី ពីការធ្វើម្ហូបសម្រាប់ កូនៗ ពេលទៅរៀន ។ មួយវិញទៀតកូនស្រីរបស់ ផន សុផារី ទាំងពីរ បេឡា និង អ៊ែលលី ក៏មាន ភាព ឆ្លាត វាងវៃ និងគួរឱ្យស្រឡាញ់ទៀតផង ។
កូនៗទាំង ពីររបស់ ផន សុផារី ក៏បាន លេចមុខនៅក្នុងស្ប៉តផ្សព្វផ្សាយផលិតផលមួយ ចំនួនដែរ ។អ្វីដែលចាប់អារម្មណ៍នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ ផន សុផារី បានបង្ហាញកាដូជារថយន្តទំនើបថ្មីចែសជាកាដូសម្រាប់កូនស្រីទាំងពីរ ។
ជាមួយនឹងរូបភាពរថយន្តស៊េរីទំនើបពណ៌ខ្មៅស្រិលរួមនឹងមានការដាក់សែន នូវផ្លែឈើដើម្បីសុំសេចក្តីសុខនោះ ផន សុផារី បានបង្ហោះសារថា«Gift for my daughters ឆ្នាំថ្មីWelcome ស្រីម៉ៅ »។
ការលើកឡើងរបស់ ផន សុផារី បាន ធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមមានការសាទរនិងចូលរួមត្រេកអរគ្រប់គ្នាហើយខ្លះក៏បានសរសើរពីភាពជោគជ័យរបស់គ្រួសារ ផន សុផារី ដែលពោរ ពេញទៅដោយសុភមង្គលនិងភាពកក់ក្តៅជាខ្លាំង៕










