header ads

Sponsor

សិល្បៈ

តាគល់

វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុ​នកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និង​ភេសជ្ជៈ​​នៅ​កម្ពុជា ​​បានប្រកាសអំពីវត្តមានផលិតផលថ្មីរបស់ខ្លួនគឺភេសជ្ជៈកីឡា ដែលមានឈ្មោះថា វី-អាកទីវ ជាមួយ​នឹង​ព្រឹត្តការណ៍​​​រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុមដ៏ធំ និងមិនធ្លាប់មានពីមុនមកនៅតាមបណ្តោយ​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​នៃតារារះនា​ទិសនិរតី ក្នុងខេត្តព្រះសីហនុ។

ភេសជ្ជៈកីឡា វី-អាកទីវ គឺជាសម្ធិផលទី៦ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីដាក់ឲ្យដំណើរការ​ផលិត​ផល​ស្រាបៀរ វឌ្ឍនៈ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឺកខ្មៅ ដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌអាយស៍ ដោយជោគជ័យក្នុងទីផ្សារប្រទេសកម្ពុជាត្រឹម​រយៈពេលយ៉ាងខ្លី។​ ដោយមើលឃើញ​ពីនិន្នាការ បរិបទនៃការរស់នៅ និង ចំណះដឹងអំពីសុខភាពកាន់តែទូលំទូលាយរបស់​ប្រជាជនកម្ពុជា ​ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានជំរុញ និងបង្កើតឲ្យមាន ភេសជ្ជៈកីឡា វី-អាកទីវ ដែលជាជម្រើសបន្ថែមឆ្លើយ​តប​ទៅ​​តាមតម្រូវការ​សម្រាប់​អតិថិជនដែលនិយមការលេងកីឡា ការហាត់ប្រាណ ការរស់នៅបែបសកម្ម និងមមាញឹក​ ហើយចាំបាច់ត្រូវការផលិតផលភេសជ្ជៈមួយដែលអាចទ្រ្រទង់ និងជំនួយដល់​រាង្គកាយ​​​របស់​​​ពួកគេ​បាន​បន្ទាប់ពីបាត់បង់ ​ឫខ្សោះជាតិទឹក និងជាតិរ៉ែរពីក្នុងខ្លួន។

ការហាត់ប្រាណ និងការបញ្ចេញកម្លាំងពលកម្មមានសារៈ​សំខាន់​បំផុត​សម្រាប់សុខភាព តួយ៉ាងដូចជា ជួយដុត រំលាយកាឡូរី និងគ្រប់គ្រងទម្ងន់ ធ្វើឲ្យប្រសើរឡើងនៃ​សុខភាពផ្លូវចិត្ត ​បេះដូង សួត និងលំពែង ការរំលាយ​អាហារធ្វើ​ឲ្យ​ឆ្អឹង និងសន្លាក់រឹងមាំ។​ យ៉ាងណាមិញ ការ​បញ្ចេញពលកម្ម​ដ៏ត្រឹមត្រូវ មានប្រសិទ្ធិភាព ដើម្បីទទួលបាន​អត្ថ​ប្រយោជន៍​​ទាំងនេះ​គឺ​ទាមទារឲ្យយើង​បំពេញជាតិទឹក និង​សារធាតុផ្សេងៗដែលបាត់បង់ពីរាង្គកាយឡើងវិញពីការបញ្ចេញញើស។ ញើស​មិនត្រឹមតែផ្ទុក​ជាតិទឹកប៉ុណ្ណោះ​ទេ តែក៏បាននាំទៅជាមួយ​សារធាតុដ៏ចាំបាច់ក្នុងខ្លួន​របស់យើង​ឈ្មោះថា​អេឡិចត្រូលីត រឺហៅបានថា​សារធាតុ​រ៉ែ មានដូចជា សូដ្យូម ប៉ូតាស្យូម ដែលមានសារៈសំខាន់ក្នុង ប្រតិបត្តិការ​សារពាង្គកាយ ដូច្នេះហើយការ​ទទួល​ទឹកតែមួយ​មុខ ពិតជាមិន​គ្រប់គ្រាន់​​ដើម្បីធ្វើអោយមានតុល្យភាពឡើងវិញនៃ​រាងកាយ​​​​​របស់យើងនោះឡើយ។ ការទទួលទានភេសជ្ជៈ កីឡា វី-អាកទីវ ពិតជាមានសារៈប្រយោជន៍សម្រាប់មនុស្ស​គ្រប់គ្នា​​ក្នុងការរស់នៅ​ប្រចាំ​ថ្ងៃ​ដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួន បំពេញជាតិទឹក និងអេឡិចត្រូលីតដែលបាត់បង់ឡើង​វិញ​ បង្កើនថាមពល និងសមត្ថភាពខួរក្បាលកាន់តែប្រសើរ និងផ្តល់ភាពស្រស់ស្រាយ។ ​​អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖

«វឌ្ឍនៈ ប្រ៊ូវើរី ត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិជា​ច្រើនក្នុងការផលិតផលិតផលដែលមានគុណភាព ដែលកត្តាគុណភាពនេះ និងភាពច្នៃប្រឌិត តែងតែស្ថិតនៅក្នុងសរសៃ​ឈាម (DNA) របស់យើងខ្ញុំ ដូច្នេះហើយយើងខ្ញុំនៅតែបន្តបង្កើតផលិតផលដែលល្អ និងមានសុវត្ថិភាពខ្ពស់​សម្រាប់​​ប្រជាជន​​យើង។ ភេសជ្ជៈកីឡា វី អាកទីវ គឺជាម៉ាកសញ្ញាដែលកើតចេញពីម៉ាកសញ្ញា វឌ្ឍនៈ ដែល​​មាន​អក្សរ វី (V) ជាតំណាង​ បង្កើតឡើងដើម្បីផ្តល់ភាពរីករាយ អំណរសាទរក្នុងជីវិត និងការជួបជុំ។ ម៉ាកសញ្ញានេះ​តែងតែ​ត្រូវបាន​គេ​​​ទទូល​​​ស្គាល់​ពីប្រណិតភាព និង​គុណភាពរបស់វា។ ក្នុងជីវិតប្រចាំថ្ងៃ ទោះបីយើងគ្រប់គ្នាមាន​ភាព​មមាញឹក​យ៉ាង​ណា​ក៏ដោយ​ ការថែ​រក្សាសុខភាពគឺជារឿងដែលចាំបាច់បំផុត ដូច្នេះការហាត់ប្រាណ និងលេង​កីឡាពិត​ជា​​មាន​​សារៈសំខាន់ដែលយើងគ្រប់គ្នាត្រូវធ្វើជាប្រចាំ។ វី-អាកទីវ គឺជាភេសជ្ជៈកីឡាដំបូងបំផុតនៅ​កម្ពុជា ដែលនឹង​ជួយជំរុញ​លើកស្ទួយរាល់​សកម្មភាព​​​​​ពលកម្មទាំងនេះ។ ការបំពេញជាតិទឹក និង​អេឡិចត្រូលីត​ដែល​បាត់បង​​់ទៅ​ពិត​​ជា​មាន​​សារៈសំខាន់ព្រោះនៅក្នុងភេសជ្ជៈកីឡា វី អាកទីវ មានសារធាតុរ៉ែ​ស្រដៀង​ទៅនឹង​សារធាតុរ៉ែ ដែល​មាន​​​នៅក្នុង​ខ្លួន​​​យើង ដូច្នេះហើយរាងកាយយើងអាចស្រូបយកសារធាតុ​ទាំង​នោះ​ឡើយវិញ​បាន​យ៉ាងល្អ និងឆាប់​រហ័ស​ព្រម​ទាំងជួយរក្សាតុល្យភាពជាតិ​ទឹកក្នុង​ខ្លួន​បានយូរ​ជាង​ទឹកធម្មតា។ បើយើងមិន​មាន​​ជាតិ​ទឹ​កគ្រប់គ្រាន់ ខួរក្បាលយើងក៏មិនទទួល​បានជាតិទឹកគ្រប់គ្រាន់ដែរ ដូច្នេះហើយ​​សមត្ថភាព​ខួរក្បាល និង​ការគិត​របស់​យើង​ក៏ចុះ​ខ្សោយ មិនអាចផ្តោត​អាម្មណ៍ និងបំពេញភារកិច្ចផ្សេងៗ​បានល្អ​នោះឡើយ។»

ការរៀបចំព្រឹត្តការណ៍​​​រត់ប្រណាំងកម្សាន្តបណ្តាក់ជាក្រុម V-Active Fun Run  ​ស្របពេលដាក់​ដំណើរការជាផ្លូវការ​វត្តមាន​​ភេសជ្ជៈ​កីឡា វី-អាកទីវ ​លើទីផ្សារ បង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការបន្តលើកកំពស់វិស័យ​កីឡា និងសុខមាលភាពសង្គមតាមរយៈការហាត់ប្រាណ និងលេងកីឡា។ ព្រឹត្តការណ៍នេះ ក៏មានការចូលរួម និងគាំទ្រដោយ​រដ្ឋបាល​​ខេត្តព្រះសីហនុ និងសហភាពសហព័ន្ធយុវជនកម្ពុជាតាមរយៈយុទ្ធនាការ #BeyondTheGames ដែលជាយុទ្ធនាការរៀបចំសកម្មភាពទាក់ទងនឹងវិស័យកីឡាជាច្រើន ទទួលបានការចូលរួមយ៉ាងសកម្មពីមហាជនក្នុងការផ្សារភ្ជាប់កម្ពុជាទៅនឹងភាពជា​ម្ចាស់ផ្ទះ និងត្រៀមខ្លួនក្នុងការលើកតម្កើងភាពអស្ចារ្យរបស់កម្ពុជាដោយពុំគិគពីលទ្ធផលចាញ់ រឺឈ្នះ សម្រាប់​មហាព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។ V-Active Fun Run​ នឹងធ្វើ​​ឡើងជា​ក្រុមដែលមួយក្រុមមានចំនួន៧នាក់ រត់បណ្តាក់គ្នាពីចំនុចចាប់រង្វង់មូលព្រះសិវៈ និងព្រះនាង​ឧមាវតី រហូតទៅ​ដល់​ទីលាន​​សម្តេចតេជោ មានរយៈចម្ងាយ​១៩គីឡូម៉ែត្រ​។ ព្រឹត្តការណ៍នេះប្រព្រឹត្ត​ទៅ​នាវេលាព្រឹកម៉ោង ៥និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣​ និងបើកឲ្យចូលរួម​ដោយ​សេរីនិងឥតគិតថ្លៃ។ ​មិនត្រឹមតែទទួលបានភាពរីករាយ សុខភាពប៉ុណ្ណោះ​ទេ វឌ្ឍនៈ ប៊្រូវើរី ក៏មានជារង្វាន់លើកទឹកចិត្តសម្រាប់ក្រុមដែលទទួល​បានជ័យជំនៈចំនួន៣ក្រុម​ជាទឹក​​ប្រាក់​ចំនួន​២លាន​រៀល ១លានរៀល និង៥០ម៉ីនរៀល ព្រមទាំងការប្រគំតន្ត្រីរយៈពេល២ថ្ងៃពេញគឺថ្ងៃទី២៨ និង២៩ មករា ចាប់ពី ៥ល្ងាចតទៅនៅទីលាន​​សម្តេចតេជោ។

អ្នកឧញ៉ា សំអាង វឌ្ឍនៈ បានបន្តថា៖ «ព្រឹត្តការណ៍​​​នេះធ្វើឡើង​ដើម្បី​ប្រារព្វ និងអបអរវត្តមានភេសជ្ជៈគីឡា វី-អាកទីវ របស់យើង​ដែលនេះបង្ហាញពីឆន្ទះរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក្នុងការ​លើក​ស្ទួយ សុខភាព និងសុខមាលភាព សង្គម ហើយយើងជ្រើសរើសការរត់ ឫដើរព្រោះវាគឺជាសកម្មភាពកីឡាដែលមានភាពងាយស្រួល ងាយអនុវត្ត បំផុត មិនទាមទារសម្ភារបរិក្ខារ និងមានលក្ខណៈធម្មជាតិពិតៗ។ ការរត់ ឫដើរគឺជាលំហាត់ប្រាណដ៏អស្ចារ្យមួយដែលត្រូវបានគ្រូពេទ្យណែនាំឲ្យធ្វើយ៉ាងហោចណាស់ពី២០នាទី ទៅ​៣០នាទីឲ្យបានទៀងទាត់ដើម្បី​ទទួល​បាន​​អត្ថប្រយោជន៍សុខភាពដ៏សម្បូរបែប។​ ​យើងខ្ញុំសង្ឈឹមថា​ព្រឹត្តការណ៍​​​​​នេះ នឹងក្លាយទៅជាសារមួយជួយ​ក្រើនរំលឹក​ដល់​​​​ប្រជាជន យើងឲ្យបន្តនិងចូលរួម​ហាត់​ប្រាណ​​កាន់តែ​ច្រើន។ »

គួរបញ្ចាក់ថា វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលាន​​វាយកូន​​ហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ សម្រាប់ពត័មានលម្អិតពីចូលរួម សូមទាក់ទងមកលេខទូរស័ព្ទ ០៨៨ ៨៦៦ ៦៩៩០ ឫធ្វើការចុះឈ្មោះដោយផ្ទាល់តាមរយៈតំណរនេះ https://forms.gle/7eCdfWU4aB327UCAA

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post