
សិល្បៈ
ថ្មីៗនេះ នៅលើបណ្ដាញសង្គម កំពុងមានការជជែកវែកញែក ទាក់ទងនឹងសកម្មភាពចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូន ស្ថិតនៅក្នុងបុរីង៉ិន វិត ភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្ដបាត់ដំបង។ បើយោងតាមទំព័រហ្វេបុក «Sam Keanai» បានលើកឡើងថា៖
មុន និងអនុវត្តន៍វិន័យបែបនេះតើសាលាបានព្រៀងម៉ូតសក់ និងកាត់ជាគម្រូដើម្បីប្រាប់សិស្សឬអត់? ការធ្វើបែបនេះលើសបន្តិចលោកគ្រូ ដូចមិនគោរពលើសិ.ទ្ធិបុគ្គល ខ្ញុំទទួលស្គាល់សក់វែងជាការបំ.ពា.នលើវិន័យតែលោកគ្រូគួររកវីធីសាស្រ្តណាល្អជាងនឹងដូចជាទាក់ទងជាមួយអាណាព្យាបាល ឬ ការផា.ក.វិន័យ ឬ មួយក៏សាកសួរជាមួយគាត់ដោះស្រាយតាមនីតិវីធី ខ្ញុំយល់ប្រទេសជិតខាងសក់ខ្លីដោយសារការរឹតបន្តឹងវិន័យព្រោះវិន័យនាំមកភាពថ្លៃថ្នូរតែបើសិនកាលណាមនុស្សណាដែលដោះស្រាយដោយសន្តវីធីនាំមកភាពរុងរឿងជាមិនខាន។
បើពិបាកពេកទាំងគ្រូទាំងសិស្សកោដូចអាត្មាក៏បានលោកគ្រូវិន័យនៅវិទ្យាល័យសំពៅលូន នេះ គឺជាទង្វើ ជាពិន័យជ្រុលហួសហេតុ មិនគោរពសិទ្ធបុគ្គល។ សិស្សរៀននៅថ្នាក់វិទ្យាល័យ មិនមែនសិស្សសាលាបឋម ឬសិស្សមតេយ្យនោះទេ។ ពួកគេមានការយល់ដឹង និងមានសិទ្ធ ឬឯកជនភាពរបស់ពួកគេក្នុងការជ្រើសរើសស្ទាយ៍កាត់សក់របស់ខ្លួនទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ម៉្យាងវិញទៀត តាមពិនិត្យមើល សក់របស់សិស្សប្រុសៗទាំងអស់នេះ គឺសមសួន ត្រឹមត្រូវ មិនមានវែងលើសស្លឹកត្រចៀកអ្វីនោះទេ។
ការសម្រេចចិត្តដា.ក់ពិ.ន័យ កោរសក់គ្នា រួចថតរូបបង្ហោះជាសាធារណៈដូច្នេះ គឺមិនត្រឹមត្រូវទេ។ នេះ គឺជាការមិនផ្តល់តម្លៃ និងមិនគោរពសិទ្ធរបស់សិស្សប្រុសៗទៅវិញទេ!! តាមយោបល់របស់ខ្ញុំ គួរតែពង្រឹងវិន័យចំពោះអាកប្បកិរិយា ការគោរពរៀមច្បង ចាស់ទុំ ការប្រើប្រាស់ពាក្យសម្តីជាមួយលោកគ្រូ អ្នកគ្រូ ឬចាស់ព្រឹទ្ធាចារ្យ ទៅវិញទេ ទើបជាគម្រូដ៏ល្អនៅក្នុងសាលា និងសង្គមជាតិ! ទូន្មានកូនសិស្សឱ្យខិតខំរៀនសូត្រ ត្រងត្រាប់តាមក្បួនយុទ្ធសាស្ត្រ សិល្ប៍វិធីដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ទៅវិញទេ ទើបជាការប្រសើរជាជាងយក ត្រង់ឌឺទៅឆ្វៀលសក់គ្នាដូចចឹង!
សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងថ្នាក់ដឹកនាំក្រសួងអប់រំ ពិនិត្យចំពោះទង្វើគ្រូវិន័យ និងនាយកសាលានៅវិទ្យាល័យសំពៅលូន ឡើងវិញ ថាតើទង្វើរបស់ពួកគាត់ត្រឹមត្រូវ ឬជ្រុលហួសហេតុ? គួរមានគណៈកម្មការពីក្រសួងអប់រំ យុវជន និងកីឡា ចុះធ្វើអធិការកិច្ចនាយកសាលា និងគ្រូវិន័យនៅសាលានេះ។ អរគុណ»
អ្នកខ្លះទៀតបានលើកឡើងថា ៖ «លោកគ្រូអេីយ ខ្ញុំក៏ធ្លាប់ជាសិស្ស ដូចប្អូនៗដែរ រឿងសក់នេះតាមមេីលរូបភាពជាក់ស្ដែង មិនវែងទេមួយចំនួន សមរម្យទទួលយកបាន។ មួយទៀតសាលារៀនថ្នាក់វិទ្យាល័យទេ មិនមែនថ្នាក់ពលទាហានទេីបតែចូលហាត់នោះទេ លោកគ្រូ (កុំព្រោះតែ សកម្មភាពថតរូបមួយចំនួន ធ្វេីឱ្យសិស្សមួយចំនួនប៉ះពាល់អារម្មណ៍)»។
ជុំវិញសកម្មភាពនេះជជែកវែកញែកនេះ យើងនៅពុំទាន់មានការបកស្រាយបន្ថែមណាមួយពីខាងវិទ្យាល័យនៅឡើយទេ ខណៈកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ខាងវិទ្យាល័យសម្ដេចតេជោហ៊ុនសែន សំពៅលូនបានបង្ហាញពីគំរូម៉ូតសក់នៃសិស្សប្រុសតែមួយ ព្រមទាំងបញ្ជាក់បែបនេះថា ៖ «សូមបញ្ចាក់ប្អូនប្រុសៗទី ១០ ១១ ១២ ថាថ្ងៃដែលពួកយើងចូលរៀន ត្រូវតែសក់ប្រុសៗទាំងអស់គ្នា គឺបែបនេះសូមអរគុណ»៕












