
សង្គម
ដ្បិតជាការចេញទៅសម្តែងលើកដំបូងក៏ពិតមែន តែគេសង្កេតឃើញតារាចម្រៀង សុវត្ថិឌី ធារីកា ទទួលបានការស្រឡាញ់គាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី ជាច្រើនដែលសូម្បីតែអ្នកម្តាយរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានមកគាំទ្រ និងផ្តល់ក្តីស្រឡាញ់ដល់តារាចម្រៀងរូបរាងតូចច្រឡឹងម្នាក់នេះដែរ ។
ទោះចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីប្រមាណជាជិតមួយខែទៅហើយ តែតារា ចម្រៀងប្រចាំផលិតកម្មM សុវត្ថិឌី ធារីកា តែងចែករំលែករូបភាពក៏ដូចជាសកម្មភាពនានា របស់នាងនៅក្នុងការសម្តែងនៅប្រទេសអូស្រ្តាលី ។
មិនមែនជាតារាចម្រៀងលំដាប់ជួរមុខក្តី ប៉ុន្តែសម្រាប់ការសម្តែងនៅប្រទេសអូស្រ្តាលី សុវត្ថិឌី ធារីកា ទទួលបានការគាំទ្រនិង ស្រឡាញ់ពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះជាច្រើន។អ្វីដែលធ្វើឱ្យតារាចម្រៀងរូប នេះរំភើបខ្លាំងនោះសូម្បីអ្នកម្តាយរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និងភរិយារបស់ អតីត តារាសម្តែងលោក ស៊ុក សុភា ក៏បានស្កាត់មកគាំទ្រនៅក្នុងការសម្តែង របស់នាងនៅទីក្រុង មែលប៊នផងដែរ ។
សុវត្តិឌី ធារីកា ក៏បានបង្ហាញរូបភាពរួមគ្នាជាមួយអ្នកម្តាយនិងប្អូនស្រីតារាចម្រៀង ឱក សុគន្ធ កញ្ញា យ៉ាងកក់ក្តៅផងដែរ ។ ក្នុងនោះក៏មានការសរសើរពីសំណាក់បងប្អូនខ្មែរដែលរស់នៅ ប្រទេសអូស្រ្តាលីថាតារាចម្រៀង សុវត្ថិឌី ធារីកា មានសំឡេងផ្អែមពិរោះ ជាពិសេសចំពោះ ការបកស្រាយបទមនោសញ្ចេតនាកាលពីសម័យដើមតែម្តង ។ គួរបញ្ជាក់ថា សុវត្ថិឌី ធារីកា មានឱកាសចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីតាមរយៈការ អញ្ជើញរបស់អង្គការ Save Cambodian Children Fund Australia៕














