
សង្គម
ទើបទទួលបានទឹកប្រាក់មួយម៉ឺនដុល្លារជាកាដូពីសំណាក់គូស្នេហ៍មិនបានប៉ុន្មានផងពេលនេះតារាសម្តែងរូបស្រស់ អៀ ម៉េងលិ បានទទួលសម្ភារៈប្រេនៗឡើងតម្រៀបគ្នាបន្ថែមទៀត ដែលធ្វើឱ្យអ្នកដែលតាមដានតារាស្រីរូបនេះលាន់មាត់សរសើរពីសំណាងនាងគ្រប់គ្នា ។
ថ្មីៗនេះ អៀ ម៉េងលិ បានបង្ហោះកាដូជាច្រើនប្រអប់នៅក្នុងហាងល្បីមួយដោយភ្ជាប់ជាមួយនូវ ពាក្យអរគុណដល់គូស្នេហ៍ដែលអាចឱ្យគេដឹងថាកាដូតម្រៀបគ្នាជាច្រើននេះជាការជូនរបស់ គូស្នេហ៍នាងតែម្តង ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញក្តីរំភើបជំនួស អៀ ម៉េងលិ នឹងសរសើរនូវសំណាងរបស់នាងដែលរកបានមិត្តប្រុសលើកនេះមានទាំងព្រមមិនថាឋានៈ ទ្រព្យសម្បត្តិនិងរូបសម្រស់ឡើយ។
មួយវិញទៀតលោកក៏មានចិត្តទូលាយមិនធម្មតាដែរ ប៉ុន្តែ ក៏មានអ្នកខ្លះចង់ដឹងថាតើចំណងស្នេហ៍អ្នកទាំងពីរ អាចស្ថិតស្ងេរដល់ថ្ងៃជ័យឬបែបណា ។
គិតមកដល់ពេលនេះ អៀ ម៉េងលិ ទើបស្គាល់គូស្នេហ៍ជាកងអង្គរក្សពាក់សក្តិ៣ ត្រឹមតែ៤ខែ ប៉ុណ្ណោះ តែចំណងស្នេហ៍របស់ពួកគេស្អិតរមួតនិងមានភាពជឿជាក់ដោយនាងថែមទាំង បញ្ជាក់ថានឹងភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរនៅក្នុងឆ្នាំនេះតែម្តង៕








