
សិល្បៈ
ទោះមិនមែនជាអ្នកម្តាយបង្កើតក៏ពិតមែន តែពិធីការិនី ខៀវ សានសាណា បានបង្ហាញក្តី ស្រឡាញ់ដល់អ្នកម្តាយក្មេកយ៉ាងជ្រាលជ្រៅ ។ ជាក់ស្តែងដ្បិតមមាញឹកនៅក្នុងការងារសិល្បៈ ក្តី តែនាងនៅតែឆ្លៀតហោះទៅប្រទេសអូស្ត្រាលីដើម្បីជូនដំណើរក៏ដូចជាចូលរួមនៅក្នុងពិធី បុណ្យសពអ្នកម្តាយជាលើកចុងក្រោយ។
តាមរយៈរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយអ្នកម្តាយក្មេកជនជាតិអូស្ត្រាលីដែលមាន វ័យប្រមាណជា ៨០ឆ្នាំនោះពិធីការិនី ខៀវ សានសាណា បានភ្ជាប់សារដែលមានអត្ថន័យថា «នៅសល់តែរូបថតនិងអនុស្សាវរីយ៍ល្អៗជាមួយម៉ាក់ក្មេក។ ថ្ងៃនេះត្រូវទៅបំពេញការងារនៅ ខេត្តបាត់ដំបង១ថ្ងៃសិន។
ស្អែកយប់ហោះទៅទីក្រុងស៊ីដនីដើម្បីធ្វើបុណ្យសពនិងលាជាលើកចុងក្រោយ»។បើតាមការលើកឡើង ខៀវ សានសាណា នឹងធ្វើដំណើរទៅនៅថ្ងៃទី ២៦ យប់នេះ ។
ជាមួយនឹងការចូលរួមរំលែកទុក្ខដល់ ខៀវ សានសាណា ដែលបានបាត់បង់អ្នកម្តាយក្មេក ជារៀងរហូតពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈនោះក៏មានការជូនពរឱ្យអ្នកនាងធ្វើដំណើរ ទៅប្រទេសអូស្រ្តាលីដោយសុខសុវត្ថិភាព។មិនបានរស់នៅក្បែរគ្នានឹងត្រឹមជាម្តាយក្មេកក្តី តែ ខៀវ សានសាណា មានក្តីស្រឡាញ់និងទទួលបានភាពកក់ក្តៅពីសំណាក់អ្នកម្តាយក្មេក ជាពិសេសនៅពេលនាងទៅកម្សាន្តនៅទីនោះជាមួយស្វាមីនាពេលកន្លងមក៕









