
សង្គម
តារាចម្រៀងពន្លកថ្មី លីម តិចម៉េង ក្រោយបទចម្រៀងផ្ទាល់ខ្លួនចេញជាបន្តបន្ទាប់នៅក្នុងផលិតកម្មហង្សមាស បានធ្វើឱ្យតារាចម្រៀងទើបនឹងរះ រូបនេះកាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់ ជាពិសេសយុវវ័យតែម្តង ។ អ្វីដែលចាប់អារម្មណ៍នៅមុននេះបន្តិច តិចម៉េង បានបង្ហាញសមាជិកថ្មី ក្រោយពីការតស៊ូនៅលើវិថីសិល្បៈអស់មួយរយៈមកនេះ។
គេចាំបានថាក្រោយដណ្តើមបានពានក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idol រដូវកាលទី បួន លីម តិចម៉េង កាន់តែមានទីផ្សាររីកទូលាយពោលគឺលោកមានទាំងការថតបទចម្រៀង ផ្ទាល់ខ្លួន នឹងការចេញច្រៀងនៅតាមបណ្តារខេត្តនានាស្ទើរមិនមានពេលសម្រាក ហើយរាល់ការបង្ហាញខ្លួនរបស់កម្លោះតូចរូបនេះតែងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន។
នៅថ្ងៃនេះតារាចម្រៀងរូបនេះបានបង្ហាញរថយន្តស៊ែរីទំនើបថ្មីមួយគ្រឿង ភ្ជាប់ជាមួយផ្លា.កលេខ កម្ពុជា ឈ្មោះរបស់លោកទៀតផង ជាមួយនឹងសារមួយថា៖ «សមាជិកថ្មី កាដូសម្រាប់ខ្លួនឯង ហេងៗ» ។
ក្រោយពីឃើញលទ្ធផលរបស់លោកបែបនេះ ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្ររូបលោក បានបង្ហាញសារអបអរសាទរយ៉ាងច្រើនកុះករ ក្នុងនោះមានហ្វេនរបស់លោកម្នាក់បានលើកឡើងថា៖ «សាកសមជានិមិត្តរូបរបស់ហ្វេនៗពិតប្រាកដ កើតចេញពីញើសឈា.មមួយតំណក់ៗដែលអាយដលខំតស៊ូតាំងពីគ្មានអ្វីទាល់តែសោះ រំភើបណាស់ ជូនពរអាយដលកាន់តែជោគជ័យ រុងរឿងទៅមុខ» ។
ក្នុងនោះក៏មានអ្នកបញ្ចេញមតិលេងសើចថា «អាយដលឈប់ពុ.លឡា.ននៅ?» ព្រោះកន្លងមកធ្លាប់ឃើញលោកឱ្យតែធ្វើដំណើរជាមួយមិត្តរួមអាជីព ដឹងតែពុ.លឡានហើយ។
គួរបញ្ជាក់ថាក្នុងចំណោមម្ចាស់ពាននៅក្នុងកម្មវិធីប្រលងចម្រៀង Cambodia Idolទាំងបួនរដូវ កាលមានតែកម្លោះតូច លីម តិចម៉េង ម្នាក់ប៉ុណ្ណោះដែលទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់មហាជនព្រោះលោកមានទាំងព្រមមិនថាសមត្ថភាពទាំងព្រមតែម្តង ៕









