
សង្គម
ចូលដើមឆ្នាំ ២០២៣ ភ្លាមតារាចម្រៀង សូដា នីតា បានបើកអាជីវកម្ម ថ្មីមួយដោយទទួលច្រៀងនៅតាមកម្មវិធីនានាដោយក្នុងនោះនាងបាន បានដាក់ឈ្មោះថា« ដានីតាអ៊ិនធើថិនមែន» ។ការប្រកាសបើកអាជីវ កម្មមួយនេះក្រោយពីតារាចម្រៀង សូដា នីតា ប្រកាសផ្តាច់ខ្លួនពីលោក យ៉ែម សំអូន នាពេលកន្លងមក។
គេចាំបានថាកាលពីអំឡុងចុងឆ្នាំ២០២២កន្លងទៅតារាចម្រៀង សូដា នីតា បានប្រកាសផ្តាច់ខ្លួនពីក្រុមចម្រៀងលោក យ៉ែម សំអូន តាម បណ្តាញសង្គមដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។ ចាប់ តាំងពីពេលនោះមកគេមិនបានឃើញតារាចម្រៀងរូបនេះច្រៀងនៅក្នុងក្រុមណាមួយឡើយ ។ សូដា នីតា បែរជាងាកទៅចាប់អាជីពលេង តុនទីនក៏ដូចជាអចលនទ្រព្យវិញម្តង។អ្វីដែលកតសម្គាល់ថ្មីៗនេះ សូដា នីតា បានបង្កើតក្រុមភ្លេងផ្ទាល់ខ្លួន សម្រាប់ទទួលច្រៀង នៅក្នុង កម្មវិធីនានា។
ជាមួយនឹងរបរថ្មីរបស់ សូដា នីតា ក៏ទទួលបានការគាំទ្រនិងជូនពរពី សំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន។ តារាក្នុងសិល្បៈ មិនតិច ទេបង្កើតរបរនេះដែលភាគច្រើនសុទ្ធសឹងទទួលជោគជ័យដែលមាន ដូចជាលោក សុខ រក្សា លោក អេឡិច ចាន់ត្រា យ៉ែម សំអូន សុភ័ក្ត្រ កុសុម៉ា ជាដើម។
សូដា នីតា ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលមានជីវភាពធូរធារ មិនធម្មតាហើយកន្លងមកនាងត្រូវបានមហាជនសរសើរព្រោងព្រាតខណៈនាងបានលើកលែងបំណុល សឿ សុធារ៉ា ដែលមានចំនួនដល់ទៅ ក្បែរ៥ម៉ឺនដុល្លារឯណោះ៕







