សិល្បៈ
តាគល់ពិធីទាយភេទកូនក្នុងផ្ទៃរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានប្រព្រឹត្តទៅ តាមគម្រោងដោយមានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិក្នុងសិល្បៈរួមនឹងហ្វេន ហ្វេន ជាច្រើន ។ ក្រៅពីបញ្ជាក់ថាកូនក្នុងផ្ទៃជាកូនប្រុស ទេព បូព្រឹក្ស បាននិយាយថាកូនដំបូងរបស់ នាងជាកូនមាសកូនពេជ្រប្រាកដណាស់ ។
ក្រោយពីបានភ្ជាប់ស្នេហ៍ជាមួយគ្នាប្រមាណជា ៦ឆ្នាំតារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានសម្រេចរួមរស់ជាមួយគ្នាដោយមិនមានការរៀបការហើយពេលនេះពួកគេក៏បាន ទទួលចំណងដៃកូនប្រុសដែលត្រៀមសម្រាលនូវក្នុងពេលឆាប់ៗនេះ ។ជាមួយនឹងអារម្មណ៍ រំភើប ទេព បូព្រឹក្ស បានឱ្យដឹងថាកូនពូជដំបូងរបស់នាងពិតជាកូនមាសកូនពេជ្រប្រាកដ ណាស់ព្រោះក្រោយពេលចាប់កំណើតមានគេទាក់ទងរូបនាងនិងគូស្នេហ៍លោក ដេវីត ជាហូរ ហែរ។
យ៉ាងណាមិញក្រោយសម្រាលរួចនាងអាចនឹងវិលចូលសិល្បៈភ្លាមៗប្រសិន សុខភាព អំណោយផលល្អព្រោះមានការងាររង់ចាំច្រើន ។ពេលនេះ ទេព បូព្រឹក្ស និង គូស្នេហ៍ក៏បាន ត្រៀមឈ្មោះកូនរួចរាល់ហើយ ដែរគ្រាន់តែនាងមិនទាន់ប្រាប់ជាសាធារណៈនោះទេ ។
អ្វីដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈរំភើបជំនួស ទេព បូព្រឹក្ស នោះគឹក្រោយពពោះកូន ដំបូងនាងកាន់តែទទួលបានការមើលថែថ្នាក់ថ្នមពីលោក ជី ដេវីត ជាខ្លាំង ។ ទេព បូព្រឹក្ស ប្រាប់ថាលោក ដេវីត តែងច្របាច់ដៃជើងនិងខ្នងឱ្យនាងរហូតដល់នាងគេងលក់ ហើយទង្វើរ នេះមិនមែនទើបធ្វើពេលនេះទេគឺធ្វើតាំងពីនៅមិនទាន់មានកូនមកម្លេះ ។
ទាំងនេះហើយ ដែល ធ្វើឱ្យទេព បូព្រឹក្ស លង់ស្នេហ៍ជាមួយតារាចម្រៀងរ៉េបខ្ពស់ស្រឡះរូបនេះរហួតដល់ សព្វ ថ្ងៃនេះតែម្តង ។ មិនមែនជារឿងចៃដន្យទេ កន្លងមក ទេព បូព្រឹក្ស និង ជី ដេវីត ចង់បាន កូនណាស់តែពួកគេមិនមានទើបបានសម្រេចនៅក្នុងឆ្នាំ ២០២២កន្លងមក។ ទេព បូព្រឹក្ស នៅមិនទាន់បញ្ជាក់ពីពេលវេលាឬគម្រោង រៀបការឡើយដោយចង់ទុកជារឿងឯកជន របស់ ខ្លួន៕