
សង្គម
តារាចម្រៀងសំឡេងផ្អែមពីរោះ មាស សុខសោភា បានចែករំលែករូបភាពយ៉ាង ស្រស់ស្អាតពោរពេញទៅដោយក្តីស្រឡាញ់សន្តោសប្រណីជាមួយសត្វដំរីនៅក្នុងថ្ងៃខួបកំណើតរបស់នាងដែលឃើញហើយពិតជាគួរឱ្យស្រឡាញ់ជាខ្លាំង។
ទោះមិនមានបទចម្រៀងផ្ទុះខ្លាំងក៏ពិតមែន តែតារាចម្រៀង មាស សុខសោភា នៅតែទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រ ជាពិសេសតាម រយៈការផ្លាស់ប្តូរស្ទីលនៃការរៀបចំខ្លួនដែលមើលទៅពិតជាស្រស់ស្អាតនិងប្លែកភ្នែកគ្រប់ពេលដែលកំពូលតារាចម្រៀងរូបនេះបង្ហាញវត្តមាននៅតាមកម្មវិធីប្រគំតន្ត្រីនានា។
យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះ មាស សុខសោភា បានចែករំលែករូបភាពយ៉ាងស្រស់ស្អាតក្នុងឈុតបុរាណជាមួយសត្វដំរីដែលមើលទៅពោរពេញទៅក្តីមេត្តានិងស្រឡាញ់ដល់សត្វរស់នៅលើផែនដីតែមួយ។
រូបភាពដ៏ស្រស់ស្អាតរបស់តារាចម្រៀងនៅក្នុងផលិតកម្មរាមរូបនេះទទួលបានការពេញចិត្តពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនដោយម្នាក់ៗលាន់មាត់ថាពិតជាស្រស់ស្អាតខ្លាំងណាស់មើលទៅរូបភាពរបស់តារាចម្រៀង មាស សុខសោភា ទន់ភ្លន់គួរឱ្យស្រឡាញ់។
រូបភាពទាំងនេះក៏ទទួលបាននូវ ការជូនពរពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនបើទោះពួកគេស្ថិតនៅទ្រនំផ្សេងគ្នាក្តី។វ័យកាន់តែច្រើន តែសម្រស់របស់តារាចម្រៀង មាស សុខសោភា កាន់តែស្រស់ស្អាតនិងប្រែប្រួលប្លែកខ្លាំង ជាពិសេសរូបរាងរបស់តារាចម្រៀងរូប នេះស្រឡូនស្អាតមើលទៅកាន់តែសិចស៊ីនិងទាក់ភ្នែកតែម្តង៕















