សង្គម
អាម៉ាប៉ាប៉ាញ៉ូសកម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International 2023បានប្រព្រឹត្តទៅដោយ រលូនបើទោះមានការរិះគន់ពីសំណាក់មហាជនមួយចំនួនចំពោះពិធីការិនី ឌួង ហ្សូរីដា ក្តី ។ អ្វីដែលចាប់អារម្មណ៍ម្ចាស់មកុដបានទៅលើបវរកញ្ញាដែលមកពីប្រទេសហ្វីលីពីន តែក្នុងនោះ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនលើកឡើងថាម្ចាស់មកុដឆ្នាំនេះមានមុខមាត់ស្រដៀងទៅនឹងតារាសម្តែង អាណា រ៉ូស ។
គួរបញ្ជាក់ថា Miss Planet International 2023 បានទៅលើបវរកញ្ញាមកពីប្រទេសហ្វីលីពីន ចំណែកលំដាប់រងទីមួយបានទៅលើបវរកញ្ញាមកពីប្រទេសហ្សីមបាវ៉េ និងលំដាប់រងទីពីរ បាន ទៅលើបវរកញ្ញាដែលមកពីប្រទេសជប៉ុន។ ជាមួយគ្នានោះក៏មានមហាជនជាច្រើនបានលាន់ មាត់ថាម្ចាស់ជ័យលាភី Miss Planet International 2023 មុខស្រដៀង អាណា រ៉ូស ខ្លាំង ណាស់មើលមួយភ្លែតច្រឡំគ្នាតែម្តង ។
មិនថាអ្នកលេងបណ្តាញសង្គមទេដែលប្រដូចសម្រស់របស់ អាណា រ៉ូស ទៅនឹងម្ចាស់មកុដ Miss Planet International 2023 ដែលសូម្បីតែ រ៉ូស ខ្លួនឯងផ្ទាល់ក៏លាន់មាត់ថាមានមុខមាត់ ដូចខ្លួនបេះដាក់តែម្តង ៕