សិល្បៈ
តាគល់សម្រាប់ខួបកំណើតគម្រប់អាយុ ២៣ឆ្នាំនៅក្នុងឆ្នាំនេះតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានរៀបចំពិធីបែបសាមញ្ញតែពោរពេញទៅដោយក្តីស្រឡាញ់និងរីករាយជាខ្លាំង ពោលកញ្ញា បានចែករំលែកក្តីស្រឡាញ់ដោយការធ្វើខួបកំណើតរបស់ខ្លួននៅអង្គការមួយជាមួយកុមារៗដែលមើលទៅពិតជារីករាយជាខ្លាំង ។
ជាមួយនឹងរូបភាពជាច្រើនសន្លឹកតារាចម្រៀងរូបស្រស់ រ៉េត ស៊ូហ្សាណា បានរៀបរាប់នៅក្នុង បណ្តាញសង្គមរបស់ខ្លួនថា«Happy 23rd birthday to me ឆ្នាំនេះខុសពីឆ្នាំមុនៗ ក្នុងថ្ងៃដ៏ ពិសេសនេះនាងខ្ញុំបានទៅ អង្គការ Sunrise Cambodia ដើម្បី celebrate ខួបកំណើត និងចែក រំលែកក្តីស្រលាញ់ទឹកចិត្តសប្បុរសធម៌ជូនដល់ក្មេងៗ អូនៗ។
ស្នាមញញឹមលាយឡំ ជាមួយ ទឹកភ្នែកគ្រាន់តែបានឃើញមុខប្អូនៗអរគុណណាស់ដែលធ្វើឱ្យថ្ងៃកំណើតររបស់បងរិតតែ មានន័យ អរគុណដែលបានបង្កើតអនុស្សាវរីយ៍មួយនេះស្នាមញញឹមរបស់ប្អូនៗ និងដក់ជាប់ បេះដូងខ្ញុំ»។
ការលើកឡើងរបស់តារាចម្រៀងវ័យក្មេងរូបនេះបានធ្វើឱ្យអ្នកគាំទ្រចូលរួមជូនពរ កញ្ញាគ្រប់គ្នាហើយក៏មានការសរសើរដល់កញ្ញា ដែលបានចែករំលែកក្តីស្រឡាញ់ និង ភាព រីករាយដល់កុមារដោយការរៀបចំពិធីខួបកំណើតរបស់ខ្លួននៅអង្គការជាមួយកុមារៗដែលរស់នៅទីនោះ ។
រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកជាតារាចម្រៀងវ័យក្មេងម្នាក់ដែលមានទីផ្សាររីកទូលាយ ខ្លាំង ជាពិសេសកញ្ញាក្តោបបាននូវការថតស្ប៉តពាណិជ្ជកម្មឱ្យផលិតផលធំៗមួយចំនួនក្នុង តម្លៃខ្លួនខ្ពស់ ។ អ្វីដែលគួរឱ្យសរសើរចូលប្រឡូកក្នុងសិល្បៈច្រើនឆ្នាំ រ៉េត ស៊ូហ្សាណា មិនមាន ជំពប់រឿងអាស្រូវស្នេហាឡើយ ខណៈចុងក្រោយនេះមានការលេចធ្លាយព័ត៌មានថាកញ្ញា កំពុងមានទំនាក់ទំនងស្នេហាជាមួយកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ ក្រោយ ឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាល់ប្លែកខ្លាំងលើសពីមិត្តរួមអាជីពធម្មតា ៕